ខេត្តកំពង់ស្ពឺ៖បុរសអ្នកបើបរម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងអ្នករួមដំណើររងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនិងព្យាបាលនៅគ្លីនិកឯកជនមួយម្តុំកន្លែងកើតហេតុខណៈដែលជិះម៉ូតូឌុបគ្នាហើយបុកជាមួយរថយន្តបើកបញ្ច្រាសផ្លូវពេញទំហឹង កាលពីវេលាម៉ោង០៤និង៥០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅលេីផ្លូវក្រាលកៅស៊ូ  ត្រង់ចំណុចភូមិត្រាចជ្រុំ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។




នគរបាលចរាចរណ៍ក្រុងច្បារមននិយាយថានៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំញ1AU-6291 អ្នកបើកបរឈ្មោះ សឿន វ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ ឌុបមនុស្ស០១នាក់ឈ្មោះនង ឌី  ភេទប្រុស អាយុ២៦ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិរំលេចត្នោត ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាន បើកបរពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចខាងលើ បានទៅបុកជាមួយរថយន្ដ០១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខកភ្នំពេញ2AZ-7619 មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋាន អ្នកបើកបរ(ក្រោយកើតហេតុចតរថយន្តចោលរត់គេចខ្លួនបាត់)  ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា
 បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖
-ស្លាប់ ០១នាក់ប្រុស នៅកន្លែងកើតហេតុ (អ្នកបើកបរម៉ូតូ)
-របួសធ្ងន់ធ្ងរ០១នាក់ប្រុស(អ្នករួមដំណើរជាមួយម៉ូតូ)
-ខូចម៉ូតូ០១គ្រឿង និងរថយន្ដ ០១គ្រឿង ធ្ងន់។
-ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ដបានចុះរត់គេចខ្លួនបាត់។
ចំពោះវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕