ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កំលាំងរបស់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ដឹកនាំដោយលោកអធិការរងនគរបាលស្រុកជើងព្រៃ និងដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងបាញ់អាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ដោយឃាតុ់ខ្លួនអ្នកញៀនល្បែងចំនួន១០នាក់។សម្ភារៈដកហូតរួមមាន៖មាន់ងាប់ ចំនួន ០២ក្បាលកន្រ្តក់ដាក់មាន់ ចំនួន ០១ម៉ូតូចំនួន ១៣គ្រឿង កញ្ចក់បាំងមាន់ ចំនួន ០១ហាន់តោអាប៉ោង ចំនួន០១-រថយន្តចំនួន ០៤គ្រឿង-ប្រាក់រៀលចំនួន៣,៥១០,០០០រៀល (បីលានហាសិបមួយម៉ឺនរៀល)ប្រាក់ដុល្លាចំនួន១០០០ដុល្លា (មួយពាន់ដុល្លា)សំបកស្គុតរុំជេីងមាន់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕