ភ្នំពេញ ៖ រថយន្តកូរ៉េដឹកសម្រាម ខណៈដែលកំពុងបើកបរ ដាច់កាឡេ ជុងផ្លូវថ្នល់ រេវិលទៅបុកជាមួរថយន្តស្តារិច របស់ជនជាតិចិន កំពុងបើកច្រាសទិស បណ្តាលឲ្យរួចខ្ទេចកាប៊ីន របួស២នាក់ឪពុកកូនកៀបជាប់កាប៊ីន ធ្លាក់ហូរថ្មាំពណ៌កក្លិកក្លាក់ពេញផ្លូវ កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ជាប់អង្គភាពកងទ័ពឆ័ត្រយោង ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ញ 3519 ភព២ ដឹកសម្រាម បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយកូនប្រុសតូចម្នាក់ ដឹកសម្រាម កាកសំណល់ ច្រើនសុទ្ធតែទឹកថ្នាំពណ៌ ធ្វើដំណើរតាមផ្លូវបេតុង ពីត្បូងទៅជើង លុះដល់ចំណុចខាងលើ រថយន្តចាស់ ខ្វះ គ្មានបច្ចេកទេសត្រឹមត្រូវ បានដាច់កាឡេ ធ្លាក់ជង់នឹងផ្លូវ រេ វិលកាត់ទទឹងផ្លូវ ទៅបុកជាមួយរថយន្តស្តារិច H1 ពណ៌ស្ករ ពាក់ស្លាកលេខ កំពង់ស្ពឺ 2B-8766 រថយន្តក្រុមហ៊ុនចិន ជិះគ្នា២នាក់ បើកបរដោយជនជាតិខ្មែរ រួមដំណើរដោយជនជាតិចិន ដែលបើកពីជើងទៅត្បូង បណ្តាលឲ្យរថយន្តខ្ទេចរួញកៀបជាប់គ្នា ភាគីខាងរថយន្តដឹកសម្រាម កៀបជាប់២នាក់ឪពុកកូន រងរបួសធ្ងន់ឪពុក កូនរបួសស្រាល ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយគាស់យកចេញហើយក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បី បញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ កសាងឯកសាររងចាំដោះស្រាយពេលក្រោយ ៕