តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន បើកបង្ហាញមុខគូស្នេហ៍ ព្រមនឹងដំណឹងល្អដល់ប្រិយមិត្តមហាជន

សិល្បៈកម្សាន្ត • May 20, 2020
តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន បើកបង្ហាញមុខគូស្នេហ៍ ព្រមនឹងដំណឹងល្អដល់ប្រិយមិត្តមហាជន
អតីតតារាសម្ដែង និងជាតារាបង្ហាញម៉ូដល្បីឈ្មោះបោះសំឡេង កញ្ញា ប្រាសាទ ដាវីន ក្រោយប្រឡូក សិល្បៈអស់រយៈពេល១០ឆ្នាំជាង តារាស្រីរូបនេះ ហាក់នៅតែអាចរក្សាបាននូវសម្រស់ស្រស់ស្អាត និងមានដងខ្លួនស្រឡូន ទាក់ទាញចិត្តទស្សនិកជន មិនតិចនាក់នោះទេ ឲ្យសរសើរពីសម្រស់ដ៏លេចធ្លោរបស់នាង។ កន្លងមកស្រីស្រស់រូបនេះ ក៏ធ្លាប់មានកន្លង់តាមចោមស្នេហ៍ជាច្រើន និងមានបុរសក្នុងដួងចិត្តជាគូអនាគតរួចមកហើយដែរ។





ស្រាប់តែនាពេលថ្មីៗនេះ ស្រីស្រស់ ប្រាសាទ ដាវីន បានបង្ហាញភាពភ្ញាក់ផ្អើលដល់ប្រិយមិត្តមហាជន ជាមួយនឹងដំណឺងមានទម្ងន់កូនដំបូង ដែលពេលនេះកំពុងចាប់កំណើតនៅក្នុងផ្ទៃរបស់នាង។
មិត្តរួមអាជីពសិល្បៈជាច្រើន បានចូលរួមបង្ហាញក្តីត្រេកអរចំពោះដំណឹងល្អមួយនេះ ព្រមទាំងបានឃើញវត្តមានគូស្នេហ៍របស់នាង ដែលជាជនបរទេសរូបសង្ហាម្នាក់ ពិតជាមានភាពសាកសមនឹងគ្នាផងដែរ។

ប្រភពវីដេអូពីៈ Sean Sithe Kun


x Enlarged Image