ស្ទឹងត្រែងៈមន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីមន្ទីពាណិ
ជ្ជកម្មកាលពីថ្ងៃទី០៣ឧសភា២០២០បានចុះពិនិត្យទីតាំងឱសថស្ថាន ឱសថស្ថានរង តូប ហាងនៅកណ្តាលក្រុងស្ទឹងត្រែង ដែលមានលក់ម៉ាស់ អាកុលឬជែលចំនួន១២
កន្លែងដើម្បីស្ទង់ស្ទាបពីតម្លៃព្រមរកមើលអាកុលក្លែងក្លាយដែលបានដាក់លក់នឹងត្រូវដកហូត។
 
 
ក្នុងឱកាសចុះពិនិត្យនោះលោកគឹមប្រុសប្រធានសាខាកាំកុងត្រូលខេត្តបានពន្យល់ថាបងប្អូនជាម្ចាស់ឱសថស្ថាន ឱសថស្ថានរង តូបហាងទាំងអស់ត្រូវគោរពនិង  អនុវត្តតាមច្បាប់ (គ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផលនិងសេវា) ព្រោះមន្ត្រីជំនាញផ្នែកបានណែនាំជារឿយៗរួចមកហើយ ។
 លោកអះអាងថារាល់ផលិតផលដែលឱសថស្ថាន ឱសថស្ថានរង តូបហាងទាំងអស់ដែលមានលក់ម៉ាស់ អាកុល ឬជែលដែលមន្ត្រីជំនាញពិនិត្យឃើញថាមិនមានគុណភាពហើយលក់លើសពីតម្លៃដូចជាអាកុលក្លែងក្លាយនិងត្រូវដកហូតចំនែកបើការលក់លើសតម្លៃវិញអាចប្រឈមនិងការបិទទីតាំងជារៀងរហូត។   

 គួរបញ្ចាក់ថានៅក្នុសកម្មភាពចុះពិនិត្យទីតាំងឱសថស្ថាន ឱសថស្ថានរង តូប ហាង ចំនួន១២ទីតាំងនៅកណ្តាលក្រុងស្ទឹងត្រែងមន្ត្រីជំនាញដកហូតបានអាកុលក្លែងក្លាយចំនួន៣១លីត្រយកទៅកាន់កន្លែងសុវត្ថិភាពដើម្បីធ្វើការចាក់បំផ្លាញចោល។

ឡុងកាន់សំនៀង