ខេត្តកំពង់ឆ្នាំង៖ លោកយាយចាស់ជរាអាយុ 7៩ ឆ្នាំគ្មានថវិកាទៅព្យាបាលនៅមន្ទីរពេទ្យនោះត្រូវបានលោកមេឃុំឆ្នុកទ្រូដល់ថវិកា 30 ម៉ឺនរៀលជូនដល់លោកយាយសម្រាប់យកទៅព្យាបាលជំងឺ ដោយសារតែជីវភាពក្រីក្រ ខ្វះខាតថវិការក្នុងការព្យាបាលជម្ងឺ

 នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកមេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌បាន ចំណាយថវិការផ្ទាល់ខ្លួនរបស់លោក ជួលរ៉ឺម៉កម៉ូតូដឹកលោកយាយអាយុ៧៩ឆ្នាំមកព្យាល នៅមណ្ឌលសុខភាព ឃុំ ប៉ុន្តែដោយសារសា្ថនភាពជម្ងឺរបស់លោកយាយមិនអាចអោយ ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពព្យាបាលបានទើបបានសម្រេច ដឹកយកលោកយាយទៅព្យាលនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៌វិញ ។
 
 មេឃុំឆ្នុកទ្រូលោក សាំងគឹមស៊ន  បានឱ្យដឹងថា៖ លោក យាយដែលមានជម្ងឺឈ្មោះ ស៊ឹម សយ អាយុ៧៩ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងមានជម្ងឺចាស់ជរាប្រចាំកាយ ជាយូរមកហើយ ដោយសារតែស្ថានភាពគ្រួសារក្រីក្រមិនមានលទ្ឋភាព ទៅរកមណ្ឌលសុខភាព ឬ ក្រុមគ្រួពេទ្យអោយជួយព្យាបាលឡើយ  ។

ដោយមើលឃើញពីស្ថានភាពគ្រួសារលោកយាយបែបនេះ គាត់ ក៍បានស្នើសុំមណ្ឌលសុខភាព ឃុំ ឱ្យជួយព្យាលបាលគាត់ ប៉ុន្តែពេលដឹកមកដល់មណ្ឌលសុខភាព ក្រុមគ្រូពេទ្យ ដែលប្រចាំការនៅមណ្ឌលសុខភាព គ្មានលទ្ឋភាព ព្យាបាល ក៍បានសម្រេចសុំឱ្យគាត់ទៅព្យាលបាលនៅមន្ទីពេទ្យបង្អែកស្រុក ប្រតិបត្តស្រុកបរិបូរណ៌វិញ ។

ដោយមើលឃើញពីស្ថានភាពខ្សត់ខ្សោយសោហ៊ុយ ក្នុងការទៅសម្រាកព្យាល នៅឯមន្ទីរពេទ្យបនរតិបត្តស្រុក បរិបូរណ៌ លោកមេឃុំបានផ្តល់ថវិការចំនួន៣០ម៉ឺនរៀលជូនលោកយាយធ្វើជាសោហ៊ុយសម្រាបក្នុងការព្យាបាលជម្ងឺផងដែរ ។

លោកបានបញ្ជាក់ថាៈ ថវិការនេះគឺគ្រាន់តែជាការបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយលោកនិងផ្ញើថវិការទៅជួយឧបត្ថម្ភលោកយាយបន្តទៀត នៅពេលដែលលោកយាយ នៅព្យាបាលរយៈពេលយូ ឬ ក៍លោកយាយត្រូវដឹកទៅបន្តព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ចំពោះថ្លៃសេវាព្យាបាល គ្រូពេទ្យមិនយកថ្លៃទេ ព្រោះលោកបានចេញលិខិតបញ្ជាក់ ជូនលោកយាយ  ថា ជនក្រីក្ររួចអស់ហើយ ។  កូនស្រីលោកយាយអាយុ៧៩ឆ្នាំ ឈ្មោះ ស៊ឹម ម៉ាប់ បានថ្លែងអំណរគុណ ចំពោះចិត្តសប្បុរសធម៍របស់លោក មេឃុំ ឆ្នុកទ្រួនិងក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួយដឹកម្តាយរបស់គាត់ ទៅព្យាបាល និងជួយជាសោហ៊ុយសម្រាប់សម្រាកព្យាបាលផងដែរ ។ ក្នុងនាមជាកូនស្រី របស់លោកយាយសូមជូនពរ ដល់លោកមេឃុំនិងក្រុមការងារទាំងអស់សូមអោយជួបនៅពរ ទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ ៕ ដោយសុក្ខារិន