ស្វាយរៀង៖ រសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៦នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីល្បែងស៊ីសង (ជល់មាន់) ករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងការអនុវត្តន៍ដីការ។
ហើយនៅវេលាម៉ោង១០:២០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដឹកនាំសម្របសម្រួលដោយលោក ឈីវ អុិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្រ្កាបទីតាំងប្រព្រឹត្តល្បែងស៊ីសង (ជល់មាន់) ករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងការអនុវត្តន៏ដីកា ដែលស្ថិតនៅចំណុចបន្ទប់ជួលភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងនោះសមត្ថកិច្ចយើងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់៖
១.ឈ្មោះ លឹម តឿ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (មានដីកាបង្គាប់ឱ្យចាប់ខ្លួន- ឃុំខ្លួន)។
២.ឈ្មោះ ជៀស សុផល ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (មានដីកាបង្គាប់ឱ្យចាប់ខ្លួន- ឃុំខ្លួន)។
៣.ឈ្មោះ ច្រឹង ដាវី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៤.ឈ្មោះ សំ នី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៥.ឈ្មោះ រស់ ធី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៦.ឈ្មោះ ម៉ៅ សុជាតិ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ចំណែកវត្ថុតាងសមត្ថកិច្ចយើងដកហូតបានរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៤ កញ្ចប់
២.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង
៣.ទូសព្ទដៃចំនួន ០៧ គ្រឿង
៤.ម៉ូតូចំនួន ០១គ្រឿង
៥.ម៉ាស៊ីនសម្រាប់ផ្ទុកឯកសារកាមេរ៉ាសុវត្តិភាពចំនួន ០១ គ្រឿង
៦.ទូរដែកសុវត្ថិភាពចំនួន ០១ គ្រឿង
៧.មាន់ចំនួន ៤៧ ក្បាល
៨.ទ្រុងមាន់ចំនួន ៦៦ ទ្រុង
៩.ថងសម្រាប់វេចខ្ចប់គ្រឿងញៀនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ស្វាយរៀងចាត់ការតាមនីតិវិធីច្បាប់៕