កំពង់ឆ្នាំងះ
ជនសង្សយ័២នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងស្នងការនគរបាលខេត្តកំពង់ឆ្នាំងចុះបានឃាត់ខ្លួន បានខណះដែលជនសង្ស័យកំពង់ធ្វើសកម្មភាពជួញដូរ និងចែកចាតនិងប្រើប្រាស់នូវសារធាតុញៀន នៅឃុំសែបចំនួន០២នាក់ និងឃុំតាជេសចំនួន១នាក់ ស្ថិតក្នុងស្រុកកំពង់ត្រឡាច  ។


កិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះបានធ្វើឡើងនៅវេម៉ោង៣និង៣០នាទីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញខណះកំលាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកកំពង់ត្រឡាច បានចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែប និងកំលាំង ប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននៅចំនុចផ្ទះរបស់ឈ្មោះ ជៀម វ៉ុន ស្ថិតនៅក្នុងភូមិ តាណុប ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។


នៅក្នុងកិច្ចកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់
ទី១ៈឈ្មោះជៀម វ៉ុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់)។ ទី២ៈ ឈ្មោះ អ៊ុន ឈៀង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ពីបទប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់)។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ច ធ្វើការឆែកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន បានចំនួន ០៩កញ្ចប់តូច រួមនិងឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទដៃ ចំនួន០១គ្រឿង។បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ញ៉ូង ឆេងហៀង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចខាងមុខរោងចក្រស៊ូភើលីងក្នុងភូមិសូវង្សឃុំតាជេសស្រុកកំពង់ត្រឡាចសមត្ថកិចឆែកឆេររកឃើញ ម្សៅក្រាមពណ៍សថ្លា សង្ស័យថាជាសារ
ធាតុញៀនចំនួន ៣កញ្ចប់តូច ទូរស័ព្ទ ១គ្រឿង។


ក្រោយពេលឃាត់ខ្លូនរួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាងទៅបញ្ជូនបន្តទៅកាន់ការិយាលយ័ប្រឆាំងគ្រឿងញៀននៃស្នងការរដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ចាត់កាបន្តទៅតាមនីតិវិធី ៕