ខេត្តកំពង់ស្ពឺ ៖មនុស្សចំនួន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងមនុស្ស២នាក់ទៀតបានរងរបួសធ្ងន់ហើយត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយម្តុំកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងហើយរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកពេញទំហឹង ក្រោយកើតហេតុបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍រថយន្តបុកម៉ូតូស្លាប់២នាក់ខាងលើនេះកាលពីវេលាម៉ោង០៦និង៤០នាទីព្រលប់ថ្ងៃទី២០ខែឧសភាឆ្នាំ២០២០ នៅលើ ផ្លូវ ក្រាល កៅស៊ូ ពី ព្រៃ រមៀត ទៅ ក្រាំង ដី វ៉ា យ ត្រង់ចំណុច ភូមិ កណ្តាល ឃុំ តាំង សំរោង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមមន្ត្រីនគរបាលស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថា មុន ពេលកើតហេតុ បានឃើញរថយន្ត១គ្រឿង មិន ស្គាល់ ម៉ាក ពាក់ ស្លាកលេខ កំពង់ ស្ពឺ 3A-2592 អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ (បន្សល់ទុកតែស្លាកលេខនៅកន្លែងកើតហេតុ)។ បានបើកបរ ពីទិសត្បូងទៅទិសជើងលុះមកដល់ចំណុចខាងលើ បាន បុក ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេ ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 1GJ-0515 សណ្ដោង រ៉ឺម៉ក ( រួម ដំណើរមានគ្នា ៤ នាក់ ) បើកបរ ដោយ ឈ្មោះ ឆោម ប្រុស ភេទ ប្រ សុ អាយុ ៥៤ ឆ្នាំ រស់នៅ ភូមិ ជ្រៃ សែន ជ័យ ឃុំតាំង សំរោង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានស្លាប់ នៅ និង កន្លែងកើតហេតុ។
ប្រភពបានបន្តថា អ្នករួមដំណើរទី០១. មានឈ្មោះ ឆ្លាត ថា ង ភេទ ស្រី អាយុ ៤០ ឆ្នាំ ត្រូវជា ប្រពន្ធ ស្លាប់ នៅ និង កន្លែង ទី០២. មានឈ្មោះ ច យ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ត្រូវជា កូន និងទី០៣. មានឈ្មោះ អ៊ុន ប៊ុន ធី ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ ភូមិ ឃុំ ជាមួយគ្នា បើកបរ បញ្ច្រាសទិស គ្នា បុក ពេញទំហឹង ។ក្រោយកើតហេតុ រថយន្ត បង្ក មិនបាន ឈប់ នោះទេ បាន បន្ថែម ល្បឿន រត់គេចខ្លួន បាត់ស្រមោល បន្សល់ទុកតែស្លាកលេខមួយសន្លឹកធ្លាក់នៅនឹងកន្លែងកើតហេតុប៉ុណ្ណោះ។
ក្រោយ កើតហេតុ មន្ត្រីនគរបាល ជំនាញ បាន ហៅ រថយន្ត សាមុយ ដឹក អ្នករងរបួស ធ្ងន់ ទាំង២នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំង ក្រឡឹង ដោយ ឃើញ ជនរងគ្រោះ មាន សភាព ធ្ងន់ធ្ង រពេក បាន បន្ត បញ្ជូនទៅ មន្ទីរពេទ្យបង្អែក ខេត្ត កំពង់ស្ពឺ ។ ដោយឡែក សព ជនរងគ្រោះ ទាំង២នាក់ប្តីប្រពន្ធ ត្រូវបាន ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី ចំណែកវត្ថុតាង ម៉ូតូ សណ្តោង រ៉ឺម៉ក យកទៅ រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ភ្នំស្រួច និង បន្ត ស្រាវ ជាវ រក រថយន្ត បង្ក តាម នីតិវិធី ៕