ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម មួយចំនួន ដើម្បីជួយក្នុងការព្យាបាលរបួស ក្រោយពីរងរបួសដោយសារ ការប្រកួតនៅតាមបណ្ដាស្ថានីយ៍ទូរទស្សន៍នានា ។កីឡាករចំនួនពីររូប ដែលទទួលបានការជួយឧបត្តម្ភ ពីសំណាក់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរមាន៖
១.កីឡាករ សំណាង ឌីណា ក្លឹបប្រដាលគុនខ្មែរ កងចក្ររាជសហ៍ របួសឈឺសាច់ដុំស្មា រ៉ាំរ៉ៃយូរឆ្នាំដោយការប្រកួតកាលពី៤ឆ្នាំមុន។
២.កីឡាករឈាន ហុង ក្លិបប្រដាល់គុនខ្មែរ ខ្លារខិនមានរិទ្ធ រងរបួសបាក់ក្តោងច្រមុះពេលប្រកួតកាលពីរសៀលថ្ងៃសៅរ៍ទី០២ ខែឧសភា ឆ្នាំ២០២០។
គួររំលឹកថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន តែងតែយកចិត្តទុក្ខដាក់និងជួយសម្រួលទុក្ខលំបាក់របស់កីឡាករ តាមបណ្ដាក្លឹប សមាគម ទូទាំងប្រទេសជាប្រចាំ ហើយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៍បាន ផ្ដល់ថវិការផ្ទាល់ខ្លួនមួយចំនួន តាមរយះ លោក ជឹម ផល្លា ប្រធានអនុគណ:កម្មការ ផ្នែកសង្គ្រោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្ដល់ជូនកីឡាករ ឡុកប៊ុន សំណាង មកពីក្លិបកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ និងកីឡាករ លួង សុខខេង មកពីក្លិប ពុទ្ធិសេរីវង្ស ដើម្បីដោះស្រាយថ្លៃព្យាបាលរបួស ដែលកីឡាករទាំងពីររងរបួល បាក់ខ្ទង់ចម្រុះ ថែមទៀតផង ។និងបានជួយជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជះ សម្ភារៈហ្វឹកហាត់ ព្រមទាំងថវិការមួយចំនួន ដល់ក្លិបប្រដាល់ចំនួន ៣ ដែលកំពុងរងខ្វះខាត មាន ក្លិប អាណាចក្រគុនខ្មែរ ក្លិប ថ្មគោល ខណ្ឌពោធិសែនជ័យ និងក្លិប ឃ្លាំងមឿងកីឡាខេត្តពោធិសាត់ តាមរយះ ឯកឧត្តម ហេង សុខឃន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម និន ភារម្យ អនុប្រធានប្រចាំការ ផងដែរ។