ភ្នំពេញ៖ អគ្គីភ័យឆាបឆេះសិប្បកម្មផលិតនំចិនគ្រប់ប្រភេទបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅខណ្ឌមានជ័យ។
ហេតុការណ៏អគ្គីភ័យខាងលើនេះបានកលតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី២២ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅផ្លូវបេតុងលេខ ២៤បេតេភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានបុគ្គលិកនិងកម្មករជាច្រើនអ្នកបាននាំគ្នាផលិតនិងចំអិននំប៉ាវគ្រប់ប្រភេទខណៈនោះក៏ស្រាប់តែធ្លាយទុយោធុងហ្គាសបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយយកបំពង់ពន្លត់អគ្គីបាញ់ទប់ស្កាត់តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រងបានសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងចេញទៅជួយអន្តរាគមន៏បាញ់ទឹកទប់ស្កាត់កុំឲ្យរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុក្នុងនោះដែរសមត្ថកិច្ចបង្កានិងពន្លត់អគ្គីភ័យបានប្រើប្រាស់ទឹកអស់ចំនួន២រថយន្តហើយអគ្គីភ័យខាងលើនេះបានរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល។
សមត្ថកិច្ចបានឲ្យដឹងថាអគ្គីភ័យខាងលើនេះបង្កឡើងដោយផ្ទុះធុងហ្គាសចំពោះសម្ភារះដែលខូចខាតរួមមាននំចិនជាច្រើនប្រភេទនិងសម្ភារះមួយចំនួនធំក្នុងហេតុការណ៏អគ្គីភ័យខាងលើនេះដែរពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ។