ស្ត្រីម្នាក់បើកបរម៉ូតូមិនប្រកាន់ស្តាំត្រូវរថយន្តហាយឡែនឌ័របុកបាក់ជើងខាងឆ្វេងរងរបួសធ្ងន់នៅស្រុកស្វាយទាប

សន្តិសុខសង្គម • May 04, 2020
ស្ត្រីម្នាក់បើកបរម៉ូតូមិនប្រកាន់ស្តាំត្រូវរថយន្តហាយឡែនឌ័របុកបាក់ជើងខាងឆ្វេងរងរបួសធ្ងន់នៅស្រុកស្វាយទាប
ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានបាក់ជើងខាងឆ្វេងរងរបួសធ្ងន់ខណៈដែលបើកបរមិនប្រកាន់ស្តាំត្រូវរថយន្តហាយឡែនឌ័របុករងរបួសធ្ងន់។ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៦ៈ៣០នាទីថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ 2020 នៅត្រង់ចំណុចផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រ១៣២/១៣៣ស្ថិតក្នុងភូមិ ព្រៃសម្ភ័រ ឃុំសំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។



យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1G 9822 បើកបរដោយឈ្មោះ ខៀវ ចែ  ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរអណាម័យកាស៊ីណូ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិ ស្វាយជ្រុំ ឃុំ ស្វាយជ្រុំ ស្រុក ស្វាយជុំ ខេត្ត ស្វាយរៀងធ្វើដំណើរពីទិសដៅពីលិចទៅកើត។



ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើ បានប៉ះជាមួយរថយន្តម៉ាកហាយឡែនឌឺរ ពណ៌ ទឹកប្រាក់ ស្លាកលេខ ស្វាយរៀង 2A 1558 បុកចំពីចំហៀងមុខខាងឆ្វេង បើកបរដោយឈ្មោះ  គុច សំអៀន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិ ពោធិវង្ស ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង គ្មានរបួសស្នាម ចំណែកអ្នកបើកបរម៉ូតូរបួសធ្ងន់(បាក់ជើងខាងឆ្វេង)។



ករណីនេះអ្នករងរបួសបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប  រីឯមធ្យោបាយទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ។
មូលហេតុៈ អ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ។



x Enlarged Image