ព្រៃវែង : ប្រជាពលរដ្ឋរស់នៅភូមិ ត្រឡើក និងភូមិអង្គរទ្រេត ស្រុកស្វាយអន្ទរ បានកើតើទុកមិនសុខចិត្ត ដោយមានបុគ្គលម្នាក់ឈ្មោះ សំបូរ បានចាក់ដីលុបប្រឡាយមេទឹកទទឹង៥ម៉ែត្រ បណ្តោយ ៦ម៉ែត្រ តាំងពីដើមឆ្នាំ២០១៩មក តែអាជ្ញាធរមូលដ្ឋានដោះមិនចេញសោះ ព្រោះនៅពេលអស់លោកមន្រ្តីសាលាឃុំចុះទៅមើលម្តងៗ ម្ចាស់ដីនោះតែងតែ ឲ្យមាន់ទា ហូបជាហូរហែរ ទំណងសែនត្រូវហើយ បានជាមិនព្រមដោះ ។


ប្រាប់ដល់សារព័ត៌មានយើងនារសៀលថ្ងៃទី ២៧ ខែឧសភានេះ លោក ប៉ិច សុង អភិបាលស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង បានបញ្ជាក់ថា ទាល់តែមានពាក្សបណ្ដឹងរបស់ប្រជាពលរដ្ឋទើបលោកជួយដោះស្រាយឲ្យ មិនដែលទុកទេកកស្ទះសំណុំរឿងទេ បើមានជនណាហ៊ានរំលោភយកដីសាធារណះរបស់រដ្ឋ យោងតាមមាត្រាលេខ ២៥៩ច្បាប់ភូមិបាល ត្រូវជាប់ទោសពី១ឆ្នាំ ទៅ៥ឆ្នាំ ពិន័យជាប្រាក់ពី៥លាន ទៅ៥០លានរៀល ។

ប៉ុន្តែប្រជាពលរដ្ឋបានដាក់ពាក្សបណ្តឹងចូលទៅសាលាឃុំ អង្គរទ្រេត តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០មកម្លេះ តែមេឃុំមិនបានបញ្ចូនទៅសាលាស្រុកឲ្យជួយដោះរឿងនិងនោះទេ ។



ដោយ ជីវ័ន្ត