កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនចំនួន ០៣នាក់  សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ចំនួន ០៣នាក់  កម្លាំងអន្តរាគមន៍ប្រចាំផ្សារព្រំ ចំនួន០៤នាក់  កម្លាំងវរសេនាតូច នគរបាលការពារ ព្រំដែនគោក លេខ៨២១ ចំនួន ០៤នាក់  ដឹកនាំដោយលោក វរ:សេនីយ៍ត្រី ហាក់ សុទ្ធ មេបញ្ជាការរង  និងកម្លាំងទាហាន ចំនួន០៤នាក់  កម្លាំង ប្រជាការពារភូមិចំនួន ០២នាក់  បានចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់មួយកន្លែងនៅចំណុចរោង ប្រក់តង់មួយ បង្កឱ្យមានការភ្ញាក់ផ្អើល ។


ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០ ក្នុងចំការដំឡូងមីរបស់ឈ្មោះ អ៉ី ហឿន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

    ប្រភពព័ត៍មានបានឱ្យដឹងថា ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនៅ វត្ថុតាងនៅកន្លែងកើតហេតុរួមមាន ៖
        ទី១-ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន១០កញ្ចប់ ក្នុងនោះកញ្ចប់ធំចំនួន ០៦កញ្ចប់និងសម្ភារៈសម្រាប់ជក់មួយចំនួន។

    ពាក់ព័ន្ធនឹងបញ្ហានេះបច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបាន កម្លាំង ជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានធ្វើការដកហូតយកទៅដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ៕

 ដោយ ៖ នីយ៉ា