ខេត្តស្វាយរៀង៖ភ្លើងអគ្គីបានឆាបឆេះផ្ទះ២ខ្នងទំហំ៨ម៉ែត្រគុណ២០ម៉ែត្រសង់អំពីឈើ ខាងក្រោមថ្មរនាបក្តាជញ្ជាំងក្តាដំបូលប្រក់ក្បឿងស៊ីប្រូនិងឆេះទ្រព្យសម្បត្តិអស់គ្មានសល់ក្លាយជាគុំនរផេះផង់។ករណីអគ្គីភ័យឆាបឆេះផ្ទះនេះកើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៤ឧសភា២០២០នៅចំណុចខាងត្បូងជាប់របងសាលាដំបូងខេត្តស្វាយរៀងស្ថិតនៅភូមិស្រះវង្សសង្កាត់ស្វាយរៀងក្រុងស្វាយរៀងឆេះអស់គ្មានសល់ទាំងទ្រព្យសម្បត្តិក្លាយជាផេះ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ បង្កឲ្យមានអគ្គីភយ័នេះគឺបណ្តាលមកទុសសេខ្សែភ្លើងនៅក្នុងផ្ទះបាយ។ ប្រភពបន្តទៀតថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឃួន រ៉ា ភេទប្រុស អាយុ ៥៨ឆ្នាំមុខរបរជាក្រឡាបញ្ជីសាលាដំបូងខេត្តស្វាយរៀង។ ប្រភពបន្តទៀតថា នៅថ្ងៃកើតហេតុ ម្ចាស់ផ្ទះរងគ្រោះ (ប្តីប្រពន្ធនិងកូន)ទៅធ្វើបុណ្យនៅស្រុកកំណើតឃុំគគីរសោមស្រុកស្វាយទាប រីឯកូនស្រីនិងកូនប្រសារបាននាំកូនទៅចាក់ថ្នាំព្យាបាលជម្ងឺនៅមន្ទីរពេទ្យ នៅតែកូនស្រីម្នាក់អាយុ២៦ឆ្នាំចាំផ្ទះ ហើយមុនពេលកើតហេតុនាងរវល់បបុសផ្ទ ស្រាប់តែផ្ទុះសេខ្សែភ្លើងក្នុងផ្ទះបាយខាងក្រោយនាងក៏បានរត់ចេញមកខាងមុខផ្ទះដើម្បីបិតបារ៉ែតភ្លើង ពេលនោះភ្លើងបានឆាបឆេះផ្ទះបាយ ហើយក្នុងផ្ទះបាយមានធុងហ្គាស់ ចំនួន០២ ធុងហ្គាស់១ទំហំ១៧គីឡូក្រាមហ្គាស់ប៉ុន្តែបានផ្ទុះគ្រាន់តែអណ្តាតភ្លើងឆាបឆេះផ្ទះទាំងមូលយ៉ាងសន្ធោសន្ធៅគ្រប់គ្រងមិនឈ្នះដោយផ្ទះឈើលើថ្មក្រោម ក្នុងបន្ទប់នីមួយៗ មានពូក កន្ទេលមុងភួយ សម្លៀកបំពាក់ បង្កឲ្យភ្លើងឆេះខ្លាំងនិងមានខ្យល់ខាំងទៀតបង្កឲ្យអណ្តាតភ្លើងឆេះលឿន ។
ហើយដោយនាងនៅម្នាក់ឯងភ័យផងនាងបានទូរសព្ទ័ទៅប្អូនថ្លៃឲ្យមកផ្ទះហៅរថយន្តពន្លត់អគ្គីភ័យភ្លើងឆេះផ្ទះ ពេលរថយន្តពន្លត់មកដល់ភ្លើងឆេះទាំងផ្ទះពេញក្រមុំទៅហើយ សមត្ថកិច្ចលោកស្នងការនគបាលខេត្តស្វាយរៀងបានបញ្ជារថយន្តពន្លត់អគ្គីភ័យស្នងការចំនួន២គ្រឿងរថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថខេត្ត២គ្រឿងប្រើប្រាស់ទឹកអស់១៥រថយន្តទើបគ្រប់គ្រងបាននៅវេលាម៉ោង៨និង៣០នាទីយប់។
ក៏ប៉ុន្តែភ្លើងបានឆាបឆេះផ្ទះអស់ទាំងស្រុងនិងទ្រព្យសម្បត្តិ មាសប្រាក់ សំលៀកបំពាក់ ពូកកន្ទេលមុងភួយខ្នើយឆេះអស់គ្មានសល់ក៏ប៉ុន្តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សទេ និងមិនបង្កឲ្យឆេះរាលឆ្លងទៅដល់ផ្ទះអ្នកជិតខាងដែរ ។ ហើយព័ត៌មានលំអិតនៃទំហំខូចខាតសមត្ថកិច្ចផល់ជូននៅពេលក្រោយអាណិតម្ចាស់ផ្ទះមកពីធ្វើបុណ្យដល់ផ្ទះ ផ្ទះក្លាយទៅជាគំនរផេះ នណាមិនស្លុត សូមចូលរួមសោកស្តាយផង ៕