កញ្ញា លីន ចរិយា ដែលជាម្ចាស់ផលិតនំបានអោយដឹងថ៊ថា នៅមុនពេលជម្ងឺកូវីដ-១៩ កើតឡើង ក្រុមគ្រួសារបស់នាងមានថ្ងៃខ្លះរវល់ចាក់នំថងនួន ចាប់ពីម៉ោង៦ភ្លឺរហូត ដល់ម៉ោង៨យប់ អស់អង្ករប្រមាណពី៥០ទៅ ៦០គីឡូក្រាម ប្រើពុម្ពចាក់នំចំនួន១២ពុម្ពនៅតែចាក់មិនទាន់តំរូវការរបសើអតិថិជន ព្រោះកាលណោះមានពិធីបុណ្យទាននានា និងការជួបជុំផ្សេងៗជាច្រើន។
ប៉ុន្តែនៅក្នុងពេលកើត មានជម្ងឺកូវីដ-១៩ នេះភ្លាមធ្វើអោយមុខរបរចាក់នំ ថងនួន លក់របស់គ្រួសារនាងក៏បានធ្លាក់ចុះរហូត ដល់សម្រាកឈប់ផលិតនំប្រមាណជិត១ខែឯណោះ តែបច្ចុប្បន្ននេះ មានម៉ូយបានមកទិញឡើងវិញជាបណ្តើរៗហើយក៍អតិថិជនកម្មង់ទិញខ្លះៗ វិញហើយសព្វថ្ងៃនេះ ។
កញ្ញាបានអោយដឹងទៀតថា ការផលិតនំថងនួននលក់ គឺអាចជួយដោះបន្ទុកគ្រួសារនាងបានច្រើនទៅលើការរៀនសូត្ររបស់ប្អូនៗដូចជាចំណាយទៅលើការរៀនសូត្ររបស់រូបនាងផ្ទាល់ និងការផ្គត់ផ្គង់ជីវភាពសមាជិកគ្រួសារប្រចាំថ្ងៃឲ្យមានភាពធូរធារមួយចំណែកផងដែរ។
ដោយសា រ តែនំរបស់នាងមានរសជាតិឈ្ងុយឆ្ងាញ់ បានធ្វើអោយការផលិតនំថងនួន របស់ក្រុមគ្រួសារនាង បានមានឈ្មោះបោះសម្លេងនិងបានបោះដុំទៅកាន់ទីផ្សារនានានៅក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសគឺនាងមានម៉ូយគ្រប់២៥ខេត្តក្រុងដែលតែងតែឈប់ឡានដើម្បីទិញនំរបស់នាងហូបនិងបានទិញយកទៅផ្ញើរក្រុមគ្រួសារសាច់ញ្ញាតិរបស់ពួកគេជាហូរហែរផងដែរ ។
នៅពេលនេះនាងក៏បានជូនដំណឹងដល់អតិថិជនដែលជាម៉ូយ ធ្លាប់ទិញនំនាងកន្លងមកផងដែរថាខណៈពេលនេះក្រុមគ្រួសារនាងបានចាប់ ផ្ដើមធ្វើនំនេះឡើងវិញហើយ ដូច្នេះសូមបង ប្អូនអតិថិជនដែលធ្វើដំណើរឆ្លងកាត់ក្រុងកំពង់ឆ្នាំង ហើយធ្លាប់ទិញនំរបស់នាង សូមមេត្តាចូលមកទិញនំរបស់នាងវិញ ប្រសិនបើមានអតិថិជនផ្សេង ចង់ភ្លក់រសជាតិនំថងនួនរបស់នានេះ សូមមេត្តាអញ្ជើញមកទិញញាំ ចុះមិនខុសបំណងឡើយហើយផ្ទះរបស់នាងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ទល់មុខអារហារដ្ឋានដំរីស តែម្តង ។
សូមបញ្ជាក់ជូនថា នំថងនួន ជានំរបស់ខ្មែរម្យ៉ាងដែលគេផលិតឡើងដោយម្សៅអង្ករខ្សាយកិនលាយជាមួយដូងទុំ ពងទា ពងមាន់ គ្រាប់ល្ងរ និងស្ករត្នោត ៕
ដោយសុក្ខារិន