​​ព្រះវិហារ៖​ រូបសំណាក់​គោ​បូ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​ដែលជា​និមិត្តរូប​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​បុព្វបុរស​ខ្មែរ​ត្រូវបាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​សាងសង់​នៅលើ​រង្វង់​មូល​ស្រអែម​។​
ជាមួយនេះ​មាន​ទាំង​មាន​សួន​កម្សាន្ត​និង​កន្លែង​ហាត់ប្រាណ​ទៀត​ផង។​​ ​រង្វង់​មូល​ស្រអែម​នេះ​បាន​សាងសង់​រួចរាល់​ហើយ​និង​មាន​សោភណ្ឌ​ភាព​ដែល​គ្រោង​នឹងដាក់​សម្ពាធ​ជា​ផ្លូវការ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​ក្រោម​វត្តមាន​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូល​ដ្នា​ន​ខេត្តព្រះវិហារ​។ ​រូបសំណាក់​គោ​បូ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​គឺជា​មួយផ្នែក​នៃ​ប្រាសាទព្រះវិហារ​លើ​រង្វង់​មូល​ស្រអែម​នេះ​មើលទៅ​អណ្ដែត​ស្អាត​ហើយ​មាន​សោ​ភ័​ណ្ឌ​ភាពល្អ​ទុក​សម្រាប់​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់​បានយល់ពីបុព្វបុរសខ្មែរជំនាន់ដើម។​ ​ពាក់ព័ន្ធ​ការងារ​សាងសង់​នេះ​លោក​សំលាង​ទ្រី​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​រូបសំណាក​គោ​ប​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​លើ​រង្វង់​មូល​ស្រអែម​ជា​សមិទ្ធផល​មួយ​ថ្មី​ទៀត​ដោយបាន​បង្ហាញ​រូបរាង​យ៉ាង​ស្រស់ស្អាត​នៅលើ​ទឹកដី​នៃ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្រអែម​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​




ការសាងសង់​ឡើង​ក្រោម​ការ​ជ្រោមជ្រែង​ពី​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​និង​ក្រុមការងារ​,​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​សហការី​,​លោក​សួស​យ៉ា​រ៉ា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​,​លោក​អ៊ុន​ចាន់​ដា​អតីត​អភិបាលខេត្ត​ព្រះវិហារ​,​លោក​ឧត្ដមសេនីយ៍ឯក​ស្រី​ឌឹ​ក​ មេបញ្ជាការងកងទ័ពជើងគោក ប្រចាំទឹសប្រាសាទព្រះវិហារ,​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​,​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​និង​អាជ្ញាធរ​ជាតិ​ប្រាសាទព្រះវិហារ​ព្រមទាំង​សប្បុរសជន​នានា​ជាច្រើនរូប​ទៀត​ផងដែរ។​ ការសាងសង់​រង្វង់​មូល​នេះ​ប្រើប្រាស់​ថវិកា​អស់​ចំនួន​១២​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក​តែ​មិនមែនជា​ថវិកា​របស់​ជាតិ​នោះទេ​។​លោក​សំលាង​ទ្រី​បានបញ្ជាក់​បន្ថែមថា​៖​ក្នុងនោះ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បានសម្រេច​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ប្រើប្រាស់​ថវិកាជាតិ​ពង្រីក​ផ្លូវ​ជុំវិញ​រង្វង់​មូល​ស្រអែម​នេះ​ឱ្យបាន​ធំ​ទូលាយ​ថែម​ទៀតផង​។​ ចំពោះ​ការសាងសង់​រូបសំណាក់​គោ​បូ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​នេះ​គឺ​មន្ទីរ​សាធារណការ​ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការសាងសង់​ទាំងស្រុង​។​ក្នុងនោះ​ត្រូវ​សាងសង់​រង្វង់​មូល​ដែលមាន​អង្កត់ផ្ចិត​៤០​ម៉ែត្រ​រូបសំណាក់​គោ​បូ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​។​ខ្នាត​១​លើ​២៥​ស្មើនឹង​៧៥​ភាគរយ​នៃ​តួ​ប្រាសាទព្រះវិហារ​ដើម​មាន​រូប​នាគ​២​។​នៅលើ​រង្វង់​មូល​នេះ​ក៏​នឹងមាន​ការដាំ​ស្មៅ​ផ្កា​និង​ដើមឈើ​លម្អ​យ៉ាង​ស្រស់ស្អាត​ផងដែរ​។​




គួរបញ្ជាក់​ផងដែរ​ថា​៖​ខេត្តព្រះវិហារ​គឺជា​ខេត្ត​មួយ​នៅ​ដាច់ស្រយាល​ហើយ​កាលពីមុន​មិន​ងាយ​នឹងធ្វើ​ដំណើរ​ទៅដល់​នោះទេ​គឺ​ត្រូវ​ប្រើពេល​វេលា​ច្រើន​ថ្ងៃ​ទើប​ទៅដល់​។​តែ​សម្រាប់​ពេលនេះ​គឺ​មិន​ដូច្នោះ​ទេ​ខេត្តព្រះវិហារ​បានក្លាយ​ពី​ខេត្ត​ដែល​នៅ​ឆ្ងាយ​ដាច់ស្រយាល​មកជា​ខេត្ត​មួយ​នៅ​ជិតបង្កើយ​ដោយសារតែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នោះ​ក្រោម​ការដឹកនាំ​របស់​អភិបាលខេត្ត​និង​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តព្រះវិហារ​។​ ​ពិសេស​ការអនុវត្ត​ផ្ទាល់​ពី​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ដែលមាន​លោក​សំលាង​ទ្រី​ជា​ប្រធាន​មន្ទីរ​បានធ្វើឱ្យ​ផ្លូវ​ជាច្រើន​ខ្សែ​ត​ភ្ជាប់​ទៅ​ខេត្ត​និង​នៅក្នុង​ទី​រួម​ខេត្ត​ក្លាយជា​ផ្លូវ​ស្អាត​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​និង​ប្រើប្រាស់​ពេលវេលា​តិច​។
​នៅ​ចុង​ក្រោយនេះ​ទៀត​ខេត្តព្រះវិហារ​បា​នប​ង្កើ​ត​ឱ្យមាន​រូបសំណាក់​គោ​បូ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​ដែលជា​និមិត្តរូប​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​បុព្វបុរស​ខ្មែរ​យើង​លើ​រង្វង់​មូល​ស្រអែម​ដែលមាន​ទាំង​សួន​កម្សាន្ត​និង​កន្លែង​ហាត់ប្រាណ​ថែមទៀត​។



​គួររំលឹកថា​៖​រង្វង់​មូល​ស្រអែម​នេះ​បានធ្វើ​ពិធី​បែប​សាសនា​ដោយ​ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​កាលពី​រសៀល​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៨​ក្រោម​វត្តមាន​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តព្រះវិហារ​៕​