ព្រះវិហារៈ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០  ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា  ប្រធានសមាគមន៍អតីតយុទ្ធកម្ពុជាខេត្តព្រះវិហារ បានដឹកនាំ អនុប្រធាន  ក្រុមការងារ ប្រធាន សាខា , អាជ្ញាធរដែនដី បានអញ្ជើញចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន ចំនួន ០៣គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត។​



គ្រួសារអតីតយុទ្ធជន ដែលបានចុះសួរសុខទុក្ខ មានឈ្មោះ ១.ឈ្មោះ សំ យឿន ភេទស្រី អាយុ៨៥ឆ្នាំ គ្រួសារពលី រស់នៅភូមិរំចេក ឃុំរម្មណីយ៍ ស្រុករវៀង ។ ២.ឈ្មោះ ប៉ាន សារុំ ភេទស្រី អាយុ៦០ឆ្នាំ គ្រួសារពលី រស់នៅភូមិត្រពាំងផ្ចឹក ឃុំរុងរឿង ស្រុករវៀង ។ ៣.ឈ្មោះ ចាន់ រ៉ែន ភេទស្រី អាយុ៦៥ គ្រួសារពលី រស់នៅភូមិរំចេក ឃុំរម្មណីយ៍ ស្រុករវៀង ។



គ្រួសារអតីតយុទ្ធជន ចំនួន ៣គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានថវិកា ចំនួន ១៣ម៉ឺនរៀល អង្ករ១បេ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ មុង២ មី១កេស ក្នុងនោះដែរ លោកប្រធាន ក៏បានឧបត្ថម្ភដល់អតីតយុទ្ធជន ចំនួន ២នាក់ទៀត ដែលបានមកចូលរួមទទួលបានថវិកាចំនួន១០មុឺនរៀលផងដែរ។
ខណៈនោះដែរ ឯកឧត្ដមប្រធានបានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួសុខទុកពីសំណាក់សម្ដេច ប្រធានសមាគន៍និងណែនាំឲ្យថែរក្សាសុខភា និងមានអាណាម័យល្អ នូវការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់នៅជម្ងឺគូវិដ19ផងដេរ។