លោកស្រី បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា គ.ក.ស.ក ខេត្ត និងអង្គភាព អង្គការដៃគូពាក់ព័ន្ធក្នុងខេត្តចូលរួមផងដែរ នៅសាលប្រជុំ “ក” សាលាខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះដែរលោកស្រី តុង ណារី ក៏បានណែនាំដល់សមាជិកក្រុមការងារ សូមធ្វើការតាមដានសភាពការណ៍ របស់បងប្អូនប្រជាពលរដ្ឋដែលបានមកពីបណ្តាប្រទេសនានាដែលកំពុងតែមានជំងឺកូវីដ១៩ តាមរយៈការសហការ ជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក ដើម្បីត្រួតពិនិត្យពីសុខភាពរបស់ពលរដ្ឋ និងបន្តអប់រំប្រជាពលរដ្ឋ អោយគាត់យល់ដឹងពីសុខភាព និងថែរក្សាសុខភាពដើម្បីកុំអោយមានជំងឺកូវីដ១៩ ៕
ដោយសុក្ខារិន