ភ្នំពេញ៖ បុរសម្នាក់តខ្សែរភ្លើងចូលរោងមាន់ខ្វះការប្រុងប្រយ័ត្នត្រូវបានខ្សែភ្លេីងឆក់សន្លប់ស្តូកបាត់មាត់បាត់កឈឹងត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្លាប់បាត់បង់ជីវិត បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៦យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឋិតនៅភូមិ ភ្លើងឆេះរទេះលិច សង្កាត់ភ្លើងរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ នៅអេង ភេទប្រុស អាយុ៥២ឆ្នាំមានមុខរបរជា មេការ ម៉ៅសំណង់ មានស្រុកកំណេីតនៅភូមិ ភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ ។ មានប្រពន្ធ២ នាក់ ប្រពន្ធទី១បានកូន២នាក់ប្រុសទាំងពីរ ហើយបានលេងលះគ្នា ចំណែកប្រពន្ធទី២ បានកូន១ជាកូនស្រី មានអាយុ ទើបតែបានប្រាំ៨ឆ្នាំ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បាននិយាយប្រាប់ថានៅមុនពេលកេីតហេតុដោយជនរងគ្រោះបានតខ្សែភ្លើងចេញផ្ទះយកមកដាក់ចូលក្នុងរោងមាន់ដេីម្បីបំភ្លឺអោយ មាន់នៅពេលយប់ ពេលនោះស្រាប់តែអត់ដឹងខ្សែភ្លើងរលាត់ប៉ះនិងសាង់អសីទេីប បណ្ដាលឲ្យដួលអុកកូថទៅលើសុមក្រុងមាន់សន្លប់ស្តូកស្តឹងដោយនៅដង្ហើមតឹកៗ ពេលភ្លាមៗនោះប្រជាពលរដ្ឋដែលនៅផ្ប់ផ្ទះជួលរបស់ជនរងគ្រោះបានឃើញហើយបាននាំគ្នាជួយធ្វើចលនាសង្កត់ទ្រូងនាក់ខ្លះបានបឺតមាត់ហើយនៅតែមិនដឹងខ្លួនពេលភ្លាមៗនោះក៏បានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះបន្ទាប់មកសាចញាត្តិក្រុមគ្រួសារបានមកដល់ហើយនាំយំស្លែកយ៉ាងខ្លាំងដោយឃើញសភាពជនរងគ្រោះគ្មានកំរេីកបន្តិចសោះ ដោយមិនអស់ចិត្តក៏បានហៅរថយន្ដមុន្ទីពេទ្យរបស់ពងទឹកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈបន្ត ។ លុះទៅដល់មន្ទីរពេទ្រគ្រូពេទ្យបានពិនិត្យរួចបានប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយបន្ទាប់មកក្រុមគ្រួសារជនរងគ្រោះបានដឹងសពយកមកដង្កល់ទុកនៅក្នុងផ្ទះភ្លាមៗនោះដែរកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះបានចុះទៅដល់កន្លែងកើតហេតុហេីយបានទាក់ទងទៅផ្នែកជំនាញចក្ខុ។
ក្រោយពេលកេីតហេតុផ្នែកជំនាញចក្ខុបានពិនិត្យរួចបានប្រគល់សពទៅអោយក្រុមគ្រួសារជនរងគ្រោះចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។