ស្រ្តីជាកូនតុងទីម្នាក់បានប្រាប់ឱ្យដឹងថា រូបគាត់បានលេងតុងទីនជាមួយនិងមេតុងទីនទាំង ៣នាក់ប្តីប្រពន្ធខាងលើចំនួន ២ក្បាល ក្នុងមួយក្បាល ២ម៉ឺនរៀល ហើយត្រូវបង់លុយក្នុងមួយថ្ងៃចំនួន ៤ម៉ឺនរៀលជាប្រចាំ តាំងពី ថ្ងៃទី ២ ខែ ១០ ឆ្នាំ ២០១៩ មកម្លេះ ដោយមានគ្នាសរុបរហូតទៅដល់ចំនួនគ្នា ៣០៥នាក់ឯណ្ណោះ។ពួកគាត់សុទ្ធតែជាអ្នកប្រកបមុខរបរ រកស៊ី លក់បាយ លក់នំប៉ុ័ង ខ្លះទៀតលក់ភេសជ្ជៈកាហ្វេ និង មុខរបរផ្សេងៗជាច្រើនទៀតនៅម្តុំបឹងសាឡាងក៏មាន ម្នាក់ៗលេង ចាប់ពី ២ ក្បាល ៣ ក្បាល និង ៤ក្បាលក៏មាន ដោយជាប្រចាំបុរសជាប្តីជាអ្នកដើរប្រមូលលុយពីពួកគាត់ ពេលខ្លះស្រ្តីជា ប្រពន្ធចុង ហើយ ពេលខ្លះក៏ស្រ្តីជាប្រពន្ធដើមជាអ្នកដើរប្រមូលលុយតុងទីនពីពួកគាត់ក៏មាន ដោយឈរឈ្មោះ ជាមេតុង ទីនជាឈ្មោះ របស់ស្រ្តីជាប្រពន្ធចុងឈ្មោះ <<ស្រីកែវ>>ហើយពួគគាត់មិនបានដឹងអំពីទីលំនៅរបស់មេតុងទីន នេះនៅទី ណាឡើយ ដោយលេងតែតាមៗគ្នាប៉ុណ្ណោះអស់រយះពេល ៧ខែមកហើយ។តាមប្រភពដដែលបានប្រាប់បន្តទៀតថា លុះ មកដល់ប្រមា ណជា ១០ថ្ងៃ ចុងក្រោយនេះ បាត់មិនឃើញទាំងបុរសជាប្តី ស្ត្រីជាប្រពន្ធដើម និង ស្រ្តីជាប្រពន្ធចុង មកដើរ ប្រមូលលុយដូច សព្វមួយដង និង អោយផ្ញើរលុយបង់តាមអ្នកស្គាល់តៗគ្នានោះ ដោយមានការ សង្ស័យពួកគាត់ក៏បាន ទូរស័ព្ទទៅរកតែតេ មិនចូលសោះទើបបានដឹងថា ពួកគាត់បោកគេ លុះដលព្រឹកថ្ងៃទី ១៨ នេះ ក៏បានប្រទះឃើញស្ត្រីជា ប្រពន្ធដើមជិះម៉ូតូមួយគ្រឿង នៅម្តុំបឹងសាឡាងក៏បាននាំគ្នាចាប់ឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍បឹងសាឡាង តែគេមិនទទួលក៏ អោយនាំទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ១ និងអោយពួកគាត់បញ្ជូនបន្តទៅកាន់ប៉ុស្តិ៍ននគរបាលស្ទឹងមានជ័យបន្ត។
ពាក់ព័ន្ធទៅនិងករណីកូនតុងទីនចំនួន ៣០៥នាក់ ចាប់ឃាត់ខ្លួនស្រ្តីជាប្រពន្ធដើមរបស់បុរសចាមេតុងទីន រួមទាំងស្រ្តីជា ប្រពន្ធចុងម្នាក់ទៀតថាបានបោកប្រាស់លុយរបស់ពួកគាត់អស់ជាច្រើននោះ កម្លាំងមានសម្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹង មានជ័យ២ ក៏បានណែនាំអោយពួកគាត់គួរតែទៅដាក់ពាក្យបណ្តឹងនៅកន្លែងកើតហេតុវិញ ម្យ៉ាងទៀតពួកគាត់ទាំងអស់គ្នាក៏សុទ្ធតែមិនបានស្គាល់និងដឹងពីទីលំនៅរបស់ក្រុមមេតុងទីនទាំង ៣នាក់ច្បាស់លាស់ទៀតនោះ។