ភ្នំពេញ​៖​  បុរស​ម្នាក់​តខ្សែរ​ភ្លើងចូលរោង​មាន់​​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ត្រូវ​បានខ្សែ​​ភ្លេីង​ឆក់​សន្លប់​ស្តូក​បាត់​មាត់​បាត់​កឈឹង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ​ស្លាប់​បាត់​បង់​ជីវិត​ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​វេលាម៉ោង​៦​យប់​  ថ្ងៃ​ទី​១៣​ ខែ​ឧសភា​  ឆ្នាំ​២០២០​ ​ឋិត​នៅ​ភូមិ​ ភ្លើង​ឆេះ​រទេះលិច​ សង្កាត់​ភ្លើង​រទេះ​ ខណ្ឌ​កំពូល​ រាជធានី​ភ្នំពេញ​។


សព​ជន​រងគ្រោះ​ឈ្មោះ​ នៅ​អេង​ ភេទ​ប្រុស​ អាយុ​៥២ឆ្នាំ​មាន​មុខ​របរ​ជា​ មេការ​ ម៉ៅ​សំណង់​ មាន​ស្រុក​កំណេីត​នៅ​ភូមិ​ ភ្លើង​ឆេះ​រទេះ​លិច​  សង្កាត់​ភ្លើង​ឆេះ​រទេះ​  ខណ្ឌ​កំពូល​  រាជធានី​ភ្នំពេញ​ ។ មាន​ប្រពន្ធ​២​ នាក់​ ប្រពន្ធ​ទី​១បាន​កូន​២នាក់​ប្រុស​ទាំង​ពីរ​  ហើយ​​បាន​លេង​លះ​គ្នា​ ចំណែក​ប្រពន្ធ​ទី​២​ បាន​កូន​១ជា​កូន​ស្រី​ មាន​អាយុ​ ទើប​តែ​បាន​ប្រាំ​៨ឆ្នាំ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើត​ហេតុ​ បាន​និយាយ​ប្រាប់​ថា​នៅ​មុន​ពេល​កេីត​ហេតុ​ដោយ​ជនរងគ្រោះ​បាន​​តខ្សែ​ភ្លើង​ចេញ​ផ្ទះ​យក​មក​ដាក់​ចូល​ក្នុង​រោង​មាន់​ដេីម្បី​បំភ្លឺ​អោយ​ មាន់​​នៅ​ពេល​យប់​ ពេល​នោះ​ស្រាប់​តែ​អត់ដឹង​ខ្សែភ្លើង​​​រលាត់​ប៉ះ​និង​សាង់អសីទេីប​ បណ្ដាល​ឲ្យ​ដួល​អុក​កូថ​ទៅ​លើ​សុមក្រុងមាន់​សន្លប់​ស្តូក​ស្តឹង​ដោយ​នៅ​ដង្ហើម​តឹក​ៗ​ ​​ ពេល​ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ដែល​នៅ​ផ្ប់ផ្ទះជួល​របស់​ជនរងគ្រោះ​បាន​ឃើញ​ហើយ​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​សង្កត់​ទ្រូង​នាក់​ខ្លះ​បាន​បឺត​មាត់​ហើយ​នៅ​តែ​មិន​ដឹង​ខ្លួន​​ពេល​ភ្លាមៗ​នោះក៏​បាន​ទាក់​ទង​ទៅ​​ក្រុម​គ្រួសារ​ជន​រងគ្រោះបន្ទាប់​មក​សាចញាត្តិ​ក្រុម​គ្រួសារ​បាន​មក​ដល់​ហើយ​នាំ​យំស្លែក​យ៉ាង​ខ្លាំង​ដោយ​ឃើញ​សភាព​ជនរងគ្រោះ​គ្មាន​កំរេីក​បន្តិច​សោះ​ ​ដោយ​មិន​អស់​ចិត្ត​ក៏​បានហៅ​រថយន្ដមុន្ទី​ពេទ្យ​របស់ពងទឹកដឹក​​យក​ជន​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​បន្ត​ ។ លុះ​ទៅ​ដល់​មន្ទីរពេទ្រ​គ្រូពេទ្យ​បាន​ពិនិត្យ​រួច​បាន​ប្រាប់​ថា​ជនរងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​បន្ទាប់​មក​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ដឹង​សព​យក​មក​ដង្កល់ទុកនៅក្នុង​ផ្ទះ​ភ្លាមៗ​នោះ​ដែរ​កំលាំង​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ហេីយ​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចក្ខុ​។

ក្រោយ​ពេលកេីត​ហេតុ​ផ្នែក​ជំនាញ​ចក្ខុ​បាន​ពិនិត្យ​រួច​បាន​ប្រគល់​សព​ទៅ​អោយ​ក្រុម​គ្រួសារ​ជនរងគ្រោះចាត់ចែង​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​។