ខេត្តកំពង់ឆ្នាំង៖  
លោក អ៊ិត សុធាព្រះរាជអាជ្ញា អយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង រួមនិងសហការី  បានអញ្ជើញ នាំយកទ័យទាន ប្រគនដល់ព្រះសង្ឃ ដែលគង់នៅវត្តធម្មវ័នដែលស្ថិតក្នុងភូមិត្រពាំងអញ្ចាញស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅក្នុងថ្ងៃឈប់សម្រាកបុណ្យវិសាខបូជា រួមទាំងបាននាំអំណោយមួយចំនួន ចែកទានដល់ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពទីទ័ល់ក្រ រស់នៅក្នុងភូមិប្រឡាយមាស។


ព្រះរាជអាជ្ញាសាលាតំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញ ពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តធម៌ ដែលទើបតែកាន់តំណែងថ្មីនេះ បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃស្ថាប័នអយ្យការ អមសាលាដំបូងទូទាំងប្រទេសក្នុងនោះសាលាតំបូងខេត្តកំពង់ឆ្នាំង ត្រូវយល់ពីសុខទុក្ខ និងយកចិត្ត ទុកដាក់បំផុតចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងផ្សាភ្ជាប់និងទំនាមទំលាប់ប្រពៃណីសាសនា ឲ្យទទួលបានល្អប្រសើរ ។


ជាក់ស្តែង លោកអ៊ិត សុធា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បាននាំយកអង្ករស្កសរ ទឹកសុទ្ធរួមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តក្រាំងដីមាស នៅព្រឹកថ្ងៃទី៦ខែឧសភា ឆ្នាំ ២០២០នៅថ្ងៃដដែល លោកអ៊ិត សុធា និងសហការី បានបន្តចុះចែកអំណោយ ជូនដល់ជនពិការ និងប្រជា ពលរដ្ឋទីទ័ល់ក្ររ ចំនួន១៥ គ្រួសារ ដែលរស់នៅក្នុងភូមិតាដោក ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមាន,មី,ទឹកសុទ្ធ ,និងថវិការមួយចំនួនទៀតផង ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ។


លោកអ៊ិត សុធា ព្រះរាជអាជ្ញា បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបឹងទន្លេសាប ត្រូវប្រកាន់ភ្ជាប់នូវ រក្សាបរិស្ថាន អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីសុខភាពក្រុមគ្រួសារ ជាពិសេស ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល  លាងដៃនិងសាប៊ូ ឬអាកុល ដើម្បីចូលរួមការពារ ការឆ្លងរីករាលដាលមេរោគកូវិដ១៩ ខណៈពេលដែលពិភពលោកកំពុងតែប្រឈមនិង មេរោគដ៏កាចសាហាវនេះ  ៕