បើតាមការបញ្ជាក់ពីលោក សំលាងទ្រី ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ នាព្រឹកថ្ងៃ ទី៧ ខែឧសភា ឆ្នាំ២០២០២០ថា រយៈពេល៥ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃ៥ឧសភា មានរថយន្តតូចធំចូលមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសមានចំនួន២៥៩គ្រឿង ការងារផ្ដល់លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មចំនួន៦០គ្រឿង ហើយចាប់ពីថ្ងៃទី៥នេះទៅមន្ទីនៅតែរងចាំទទួលធ្វើការងារជាប្រចាំដដែល។
ហើយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានកំណត់ខណៈការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកនេះផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ៕