ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត ហ្វត ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្ត ព្រុស ពេញទំហឹងបណ្ដាលឲ្យអ្នកបេីកបររថយន្ត ព្រុស និងអ្នករួមដំណេីរម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែករថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។



ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី ០៤ខែឧសភាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវព្រៃសកែងនិងផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


តាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតគេបានឃេីញ បុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក ហ្វត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0009 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក ព្រុស ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AW-4701 ដែលបេីកបដោយបុរសម្នាក់និងស្ត្រីអ្នករួមដំណេីរម្នាក់ទៀត ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រៃស ក្នុងទិសដៅពីជេីងទៅត្បូង ត្រូវរថយន្ត ហ្វតបុកចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យភាគីខាងរថយន្ត ព្រុស រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។ ចំណែករថយន្តទាំងពីរ រងការខូចខាតយ៉ាងដំណំ ។



ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏ទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវ៉ាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕