ខេត្តកោះកុង​ ៖ ពលរដ្ឋក៏ដូចជាអាជ្ញាធរសមត្ថកិច្ច  ក្នុង​ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុក​ស្រុកស្រែ​អំបិល​ ​ខេត្ត​កោះកុង​ ​បាន​​អោយ  TV5  ដឹង​​​កាលពីចុងសប្តាហ៍កន្លង ទៅថ្ងៃទី​ទី​២​-៣​ ឧសភា ឆ្នាំ​​២០២០ ​កន្លងមកនេះថា មាន​ប្រជា​​ពលរដ្ឋ​ជា​លក្ខណៈ​គ្រួសារ នាំ​គ្នា​មក​លេង​កម្សាន្ត​ច្រើន​នៅ​តាម​ឆ្នេរ សមុទ្រ​នានា ក្រោយ​ពី​អាក់ខាន​មួយ​រយៈ​ដោយសារ​ជំងឺ​កូវីដ​១៩ ។


ជាមួយ​គ្នា​នឹង​វត្តមាន​​ភ្ញៀវ​​ទេសចរណ៍​មកកម្សាន្ត​នេះដែរ​ ក៏​មាន​អាជ្ញាធរ​បាន​បន្ត​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ ​ជា​អ្នក​ទេសចរណ៍​អោយ​ចូលរួម​ក្នុង​វិធានការ​ការពារទប់ស្កាត់​ការ​ឆ្លងជំងឺ​កូ​វី​ដ​១៩​ផង​ដែរ ។ទោះបីជា​យ៉ាង​ណា ​ប្រជា​ពលរដ្ឋ​ដែល​​មក​លេង​កម្សាន្ត​តាម​តំបន់ឆ្នេរ​​សមុទ្រ ឃុំជ្រោយ​ស្វាយ  ខាងលើនៅ​តែ​មានការ​ការពារ​យ៉ាង​យកចិត្តទុកដាក់​ ដោយ​មាន​ដាក់​អាកុល​តាម​ខ្លួន​ ជា​ពិសេស​ការធ្វើ​អនាម័យ​ដោយ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។​


ពួក​គាត់​បាន​បន្ថែម​ថា​ ទោះបីជា​មាន​​ប្រជា​ពលរដ្ឋ​មក​លេង​កម្សាន្តនៅ​តំបន់ឆ្នេរសមុទ្រ​ក៏ពិតមែន​ តែបើ​ប្រៀបធៀបទៅ​​នឹង​កាល​​មិន​ទាន់​​ផ្ទុះ​ជំងឺកូវីដ​១៩ ​គឺ​មាន​​ចំនួន​ខុសគ្នា​ច្រើន ដែល​គិតមក​ដល់​ពេល​នេះ​ហាក់​មាន​ភ្ញៀវ​ទេសចរ​ចាប់ផ្ដើម​មក​លេង​កំសាន្ត​ជា​បណ្ដើរ​ៗ​ហើយ  ច្រើន​ខុសភ្លែកធម្មតា   ។  លោក ប៉ុន រ៉េ មេឃុំ ជ្រោយ​ស្វាយ បញ្ជាក់ថា ចំពោះសុវត្ថិភាពភ្ញៀវទេសចរទាំងអស់ គឺទទួលបាន សុខសុវត្ថិភាពល្អប្រសើរ មិនមានអ្វីកើតឡើងឡើយ  ។