ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលគេដាក់រហ័សមានថាមហាចោរលួចមិនរេីសមុខប្រទះអីលួចហ្នឹងត្រូវបាននគរបាលរដ្ឋបានចោមចៅទី៣ធ្វេីការចុះបង្ក្រាបនាំយកទៅធ្វេីការសាកសួរ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅក្នុងវត្តសុភាឃួន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ស្រ៊ុន ចិត្រា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណេីតនៅខេត្ត ក្រចេះ។ តាមលោកថេង កុសល នាយប៉ុស្តិ៍នគរបាលរដ្ឋបានចោមចៅទី៣ បានប្រាប់ឱ្យដឹងថា មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា៖ មានជនសង្ស័យដេីរលួចទ្រព្យសម្បត្តិអ្នកភូមិរាល់ថ្ងៃ ទោះរបស់មានតម្លៃរឺកីមិនមានតម្លៃទេ គឺប្រទះអីលួចហ្នឹងធ្វេីឱ្យប្រជាពលរដ្ឋក្តៅក្រហាយលែងហ៊ានទុកឆ្នាំបាយនិងខោអាវវែងខ្លីខាងក្រៅផ្ទះ។
លោកបានបន្តថា បន្ទាប់ពីទទួលដំណឹងភ្លាមលោកបានដឹកនាំកម្លាំងចុះទៅធ្វេីការឃាត់ខ្លួនយកមកធ្វេីការសាងសួរតែម្តង។ នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាធ្លាប់ធ្វេីសកម្មភាពលួចពិតប្រកដមែន ហេីយធ្លាប់ប្រេីប្រាស់ថ្នាំញៀនអស់រយះពេល៦ឆ្នាំ និងធ្លាប់សមត្ថកិច្ចចាប់ខ្លួន៣ដល់មកហេីយ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់ ៕