ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋស្រុករមាសហែកក៏ដូចជាមហាជនដែលធ្វើដំណើរតាមដងផ្លូវនាពេលយប់បានអបអរសាទរអាជ្ញារធរស្រុករមាសហែកបានដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈនៅតាមទីប្រជុំជនក្នុងស្រុករមាសហែក មានភ្លើងបំភ្លឺនាពេលយប់ រក្សារបាននូវសុវត្ថិភាពសន្តិសុខ និងជាការលម្អរទីប្រជុំជនដូចជាទីក្រុងដែរ ហើយបើយើងក្រឡេកមើលទៅអំឡុងជាង៣០ឆ្នាំមុនមកដល់ឆ្នាំ២០១៨កន្លងទៅទីប្រជុំជននានាក្នុងស្រុករមាសហែក ពុំមានភ្លើងបំភ្លឺផ្លូវទេមានភ្លើងអគ្គីសនីតាមផ្ទះប្រជាពលរដ្ឋបើកភ្លើងត្រឹមតែក្បាលប្រលប់ប៉ុណ្ណោះ។



ក៏ប៉ុន្តែនៅឆ្នាំ២០២០នេះដោយមានការអភិវឌ្ឍន៍ អាជ្ញាធរស្រុករមាសហែកបានដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវ នៅតាមទីប្រជុំជន តាមសាលាឃុំ ភ្លឺពេញមួយយប់តែម្តង។បើតាមលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានប្រាប់អ្នកសារព័ត៌មានយើងដឹងថា៖ការអភិវឌ្ឍន៍ដាក់អំពូលភ្លើងបំភ្លឺតាមដងផ្លូវនេះ ដោយមានការចង្អុលបង្ហាញនិងដឹកនាំផ្ទាល់ពីរលោកនាយឧត្តមសេនីយ៍សៅ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករមាសហែកបានផ្តល់បង្គោលភ្លើង សូឡាប្រើពន្លឺព្រះអាទិត្យ ចំនួន៨០៧កំប្លេ សម្រាប់ដាក់បំភ្លឺតាមដងផ្លូវ នៅទីប្រជុំជនសាលាស្រុករមាសហែក ទីប្រជុំជននានាក្នុងស្រុក តាមផ្សារ តាមផ្លូវ មុខសាលាឃុំ គ្រប់ឃុំ តាមផ្លូវខាងមុខស្នាក់ការគណបក្សឃុំ និងតាមវត្តអារាម និងតាមដងផ្លូវបំបែកនៅតាមជនបទ ដើម្បីជាលម្អរផ្លូវ និងការពារសុវត្ថិភាពសន្តិសុខសាធារណៈ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ផងដែរ។



ហើយបច្ចុប្បន្នលោកនាយឧត្តមសេនីយ៍សៅ សុខា ក៏ដូចលោកអភិបាលខេត្តបានទំនាក់ទំនងរកសប្បុរសជនផ្តល់បង្គោលភ្លើងសូឡា ដាក់បំភ្លឺតាមដងផ្លូវតាមជនបទបន្ថែមទៀតលោកស៊ូម៉ុលបានបញ្ជាក់ថាបង្គោលភ្លើងសូឡា ប្រពន្លឺព្រះអាទិត្យនេះមួយកំប្លេតម្លៃ៤០០ដុល្លារសរុប៨០៧កំប្លេរចំណាយថវិកា ៣២២,៨០០ដុល្លារ ៕