ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធាន សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំក្រុមការងាសមាគមន៍អតីតយុទ្ធជនខេត្ត ស្រុក សាខាអាជ្ញាធរមូលដ្ឋាន ទៅប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ របស់សមាគមន៍ចំនួន ៤,០០០,០០០៛ ជូនគ្រួសារសពអតីតយុទ្ធជន ជាសមាជិក សមាគមន៍ ដែលមានឈ្មោះ ហ៊ីង ទ្រឹ ភេទស្រី អាយុ ៧៣ឆ្នាំ ជាគ្រួសារពលី បានទទួលមរណៈភាព នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នាពេលកន្លងទៅ។




ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ប្រធានបានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួសុខទុក រំលែកដល់ក្រុមគ្រួសារសព ពីសំណាក់សម្ដេចប្រធានសមាគមន៍ សម្ដេចអនុប្រធាន សមាជិកសមាជិការសមាគមន៍ដល់គ្រួសារសពផងដែរ។