( ត្បូងឃ្មុំ ):កសិករនៅខេត្តត្បូងឃ្មុំ ចាប់ផ្ដើមភ្ជួររាស់ដី ដើម្បីបង្កបង្កើនផលស្រូវរថូវវស្សាឆ្នាំនេះហើយ ។
ស្រូវវស្សារបស់កសិករមានចំនួន ៣ ប្រភេទ គឺស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់ បានជិត ៤០ ភាគរយហើយ គិតត្រឹមថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ នេះ ។

បងស្រី ផាន់ អ៊ាត រស់នៅក្នុងភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គាត់ក៏ដូចជាកសិករក្នុងភូមិដែរ គឺនិយមដាំស្រូវរំដួលណាស់ ព្រោះស្រូវនេះអង្ករដាំបាយមានរសជាតិក្រអូបឆ្ងាញ់ មានទីផ្សារលក់បានថ្លៃ ។

បងស្រីបន្ថែមថា ក្នុងចំណោមកសិករជាង ៣០០ គ្រួសារ គឺ ៦០ ទៅ ៧០ ភាគរយហើយ ដែលបង្ករបង្លើនផលស្រូវរំដួលនេះ ហើយស្របនឹងឆ្នាំនេះអាកាសធាតុ មិនសូវអំណោយផលផងដែរ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្ត បានបញ្ជាក់ឲ្យដឹងដែរថា កសិករក្នុងខេត្តត្បូង បានដាំដូចជា ពូជស្រូវ ៥១.៥៤.៤៩ សែនពិដោរ និងស្រូវរំដួល ហើយក៏មានពូជស្រូវក្នុងស្រុកផងដែរ ។ 

លោក ហេង ពិសិដ្ឋ បន្តថា ចំពោះការបង្កបង្កើនផលរដូវវស្សាឆ្នាំនេះ កសិករអនុវត្តភ្ជួររាស់សម្រេច បាន ២៨.៥២០ ហិកតា ស្មើនឹង ៣៦,៨៦%នៃផែនការដាំដុះបានកំណត់ ៕

សុខ ផន TV5 ត្បូងឃ្មុំ