គេហទំព័រយូធូប បានប្រកាសកាលពីថ្ងៃអង្គារទី៥ ខែឧសភា ថា “ថ្នាក់ជាទីស្រលាញ់ឆ្នាំ២០២០ នេះ” ជាពិធីអបអរសាទរមួយ សម្រាប់ផ្តល់កិត្តិយសដល់សិស្សវិទ្យាល័យ និងមហាវិទ្យាល័យ ដែលពិធីបញ្ចប់ការសិក្សារបស់ពួកគេ ត្រូវបានលុបចោល ដោយសារការឆ្លងរាលដាលនៃវីរុសរាតត្បាតកូវីដ១៩។
ព្រឹត្តិការណ៍ផ្សាយផ្ទាល់ដែលមានរយៈពេលជាច្រើនម៉ោងនេះ នឹងចាក់បញ្ចាំងនៅថ្ងៃទី ៦ ខែមិថុនា នៅលើឆាណែលយូធូប ឈ្មោះថា YouTube Original
លោក Susanne Daniel ប្រធានមាតិកាសកលសម្រាប់យូធូប បានបញ្ជាក់ថា ការបញ្ចប់ការសិក្សា ជាប្រពៃណីមួយដែលនិស្សិតគ្រប់រូប និងក្រុមគ្រួសារទន្ទឹងរង់ចាំក្នុងការមកដល់។ ដោយស្ថានភាពពិភពលោកទាំងមូលកំពុងមានបញ្ហាបែបនេះ យូធួប ក៏បានផ្តល់ឱ្យនូវការអបអរ តាមរយៈការអញ្ជើញវាគ្មិនកិត្តិយស ធ្វើពិធីថ្លែងសុន្ទរកថា និងមានការសម្តែងពីសិល្បករល្បីៗ ក្នុងអត្ថន័យលើកទឹកចិត្តដល់និស្សិតដែលបានខិតខំប្រឹងប្រែងសិក្សារយៈពេលកន្លងមក។