កំពង់ឆ្នាំង:
ក្រុមគ្រូពេទ្យបច្ចេកទេសស្ម័គ្រចិត្តមួយក្រុមរបស់សាធារណរដ្ឋប្រជាមានិតចិនបានចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ covid.19 នៅតាមបណ្ដាមន្ទីរពេទ្យខេត្តស្រុកប្រតិបត្តិនិងសាលាគំរូក្រុងសាលាខេត្តកំពង់ឆ្នាំងនិងនៅក្នុងផ្សារលើ ។ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សាធារណរដ្ឋប្រជាមានិតចិននិងបានសហការជាមួយក្រសួងសុខសិបាល អាជ្ញាធរខេត្តកំពង់ឆ្នាំងនិងមន្ទីសុខាភិបាលខេត្តបានចុះធ្វើការបាញ់ថ្នាំសំលាប់មេរោគ កូវិត.១៩ បានធ្វើឡើងនៅថ្ងៃទី 7 ឧសភា 2020នៅតាមបណ្តាកន្លែងសំខាន់ៗមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង។
ការចុះបាញ់ថ្នាំសម្លាប់មេរោគcovid.19ធ្វើឡើងក្រោមការដឹកនាំបច្ចេកទេសពីក្រុមគ្រូពេទ្យស្មាគ្រចិត្តរបស់សាធារណរដ្ឋប្រជាមានិតចិននិងមានការចូលរួមពីអភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុនសុវណ្ណារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត ទុំសម្បត្តិ រួមនិងក្រុមគ្រូពេទ្យខេត្តកម្លាំងសមត្ថកិច្ចកិច្ចនាងក្នុងខេត្តច្រើននាក់ផងដែរ ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានឲ្យដឹងនៅក្នុងពេលដែលកំពុងប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគកូរវិត 19ថាក្រុមការងាដែលបានចុះ កបាញថ្នាំនៅថ្ងៃនេះគឺមកពីប្រទេសចិនហើយក៍ជាក្រុមបេសកម្មសង្គ្រោះហៅថាមេឃពណ៍ខៀវនៃសាធារណះរដ្ឋប្រជាមានិតចិននិងបានមកសហការបាញ់ថ្នាំនៅខេត្តយើងនេះជាច្រើនកន្លែងដោយបានចាប់ផ្តើមពីមន្ទីរពេទ្យសនរុកកំពង់ត្រឡាច ផ្សារសាលាលេខ៥ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង សាលាបឋមសិក្សាគំរូក្រុងដែលត្រូវបានយកធ្វើជាមណ្ឌលបើពិនិត្យសុខភាព ហើយបានបន្តទៅធ្វើការបាញ់ថ្មាំសម្លាប់មេរោគកូវិត.១៩នៅចំណុចផ្សារលើនិងទៅបាញ់នៅសាលាខេត្តកំពង់ឆ្នាំង ។
តាមរយះអ្នកបកប្រែអោយក្រុមអ្នកបច្ចេកទេសគ្រូពេទ្យស្មាគ្រចិត្តនៃសាធារណះរដ្ឋប្រជាមានិតចិនបានអោយដឹងថាកនរុមរបស់គាត់ដែលមកហ្នឹងមានគ្នា១០នាក់និងបានចុះបេសកកម្មរយៈពេល 15ថ្ងៃ ហើយក្រុមរបស់ពួកគាត់នេះគឺមានគោលបំណងផ្សព្វផ្សាយបង្រៀនមន្ត្រីជំនាញរបស់យើងចេះប្រើប្រាស់នូវបច្ចេកទេសនូវឧបករណ៍បាញ់សម្លាប់មេរោគកូវិត.19និងកន្លែងដែលជាគោលដៅនៃការឆ្លងមេរោគដូចជាមន្ទីរពេទ្យនិងកន្លែងដែលសម្រាប់អោយអ្នកជម្ងឺសម្រាកខ្លះទៀតដែលត្រូវធ្វើចត្តាឡឺស័កកន្លែងទីផ្សារដែលមានមនុស្សចេញចូលច្រើន ។ អភិបាលរងខេត្តកំពង់ឆ្នាំងលោកស៊ុនសុវណ្ណារិទ្ធបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមធ្វើការអនាមយ័អោយបានជាប្រចាំដោយលៀងដៃនិងសាប៊ូនិងអាកុលហើយការរសនៅស្អាត់ហូបស្អាតជាប្រចាំផងដែរ ។
អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថាក្រោយពីក្រុមគ្រូពេទ្យចិនបញ្ចប់បេសកម្មទៅមានក្រុមខាងកូរ៉េចុះមកធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាទីសាធារណះក្នុងខេត្តមានសួនច្បារនិងកន្លែងកំសាន្តនាៗផងដែរ ។ សូមបញ្ជាក់ផងដែរថានៅខេត្តកំពង់ឆ្នាំអ្នកដែលឆ្លងជម្ងឺកូវិត.១៩កើតមាន៣នាក់តែក្នុងនោះ២នាក់ត្រូវបានព្យាលជានិនិងត្រូវបានទៅលំនៅឋានវិញហើយនៅសល់តែម្នាក់កំពង់ស្ថិតកនរោមការព្តាលបាលរបស់ក្រុមគ្រូពេទនៅឡើយទេ ៕