យោងតាមសារព័ត៌មានកូរ៉េ Allkpop បានឲ្យដឹងថាប្រធានក្រុមចម្រៀងល្បី EXO នឹងចូលបម្រើការងារយោធា  នៅថ្ងៃទី ១៤ ខែឧសភា ខាងមុខនេះហើយ។ លោក Suho ដែលជាប្រធានក្រុមចម្រៀងនេះ បានបញ្ជាក់ប្រាប់អ្នកគាំទ្រ នៅក្នុងក្រុម EXO ថាលោកមានដំណឹងត្រូវប្រាប់អ្នករាល់គ្នា នៅថ្ងៃនេះ។ មិនយូរប៉ុន្មានទៀតនោះទេ នៅថ្ងៃទី ១៤ ខែឧសភា លោកនឹងចាប់ផ្តើមបំពេញកាតព្វកិច្ចយោធាហើយ ដែលនោះគឺជាអ្វី ដែលលោក Suho ត្រូវតែធ្វើ។ ក្នុងអំឡុងពេលនោះ លោកប្រាកដជានឹកអ្នករាល់គ្នា ដែលជាសមាជិក Exo-Love ជាមិនខាន។




លោកសង្ឃឹមថា អ្នកគាំទ្ររបស់ពួកយើងទាំងអស់គ្នា ដែលតែងតែគិតនិង ផ្ញើសារមកផ្តល់ក្តីស្រលាញ់ដល់លោក ពួកគេនឹងមានសុខភាពល្អជានិច្ច។ លោកពិតជាអរគុណ ចំពោះក្ដីស្រលាញ់ របស់អ្នកទាំងអស់គ្នា។ នេះជាអារម្មណ៍ពិតរបស់សាមីខ្លួនលោក ដែលខ្លាចកើតមានសេចក្តីនឹករលឹកដល់អ្នកគាំទ្ររបស់ខ្លួន ក្នុងការបែកគ្នាក្នុងវិស័យ K-Pop រយៈពេលវែងនេះ។ គួរបញ្ជាក់ផងដែរថា Suho គឺជាសមាជិកទី៣ ហើយនៅក្នុងក្រុមចម្រៀងល្បី EXO ដែលបានចុះឈ្មោះ ចូលបម្រើកងទ័ព បន្ទាប់ពីលោក Xiumin និងលោក D.O។




ប្រភពពីៈ Allkpop