ស្ទឹងត្រែង: ជនសង្ស័យប្រុសស្រី៦នាក់ប្រើប្រាស់ នឹងចែកចាយនូវសារធាតុញៀនខុសច្បាប់ ប្រភេទមេតំហ្វេតាម៉ីន(ICE) ជាច្រើនកញ្ចប់ធំនឹងតូច សរុប១០៥,៨៩ក្រាម ត្រូវសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំបង្ក្រាបដោយលោកចែម ផានិត ស្នងការងស្តីទី ទទួលបន្ទុកប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យនៅកន្លែងពីរផ្សេងគ្នា ទី១.ឃាត់ខ្លួនបាន៣នាក់​ រួមនឹងវត្ថុតាងសារធាតុញៀន  ចំនួន៣កញ្ចប់ មានទម្ងន់៨០,៦៣ក្រាម ក្នុងនោះស្រីម្នាក់ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ទី២.ឃាត់ខ្លួន៣នាក់បន្តទៀតរួមនឹងវត្ថុតាងសារធាតុញៀនចំនួន៣កញ្ចប់ធំ នឹង២កញ្ចប់តូច នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ចំណុចអូពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។




លោកចែម ផានិត ស្នងការរងស្តីទី ទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា: ជនសង្ស័យទាំង៦អ្នក ត្រូវបានធ្វើការឃាត់ខ្លួនក្នុងនោះមានម្នាក់ជាស្រី ដោយធ្វើឡើងបង្ក្រាបពីរកន្លែងផ្សេងគ្នា រួមនឹងវត្ថុតាងនូវសារធាតុញៀនជាច្រើនកញ្ចប់ធំនឹងតូចផងដែរ។
លោកបន្តថា ជនសង្ស័យទាំង៦អ្នក ក្រោយការធ្វើតេស្តទឹកនោម សុទ្ខតែជាអ្នកប្រើប្រាស់នូវសារធាតុញៀនពិតប្រាកដ លោកបញ្ជាក់ទៀតថាក្នុងនោះ មាន៣អ្នកចែកចាយ ៣នាក់ទៀតប្រើប្រាស់ រួមទាំងដកហូតនូវអាវុធកែឆ្នៃបាញគ្រាប់កង់ ពីដើមផងដែរ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ នឹងកសាងសំណុំរឿងបញ្ចូនខ្លួនជនសង្ស័យទាំង៦អ្នក នឹងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។