ករណីអគ្គីភ័យមួយបានកើតឡើងនៅលើជាន់ទី ៦ របស់ការដ្ឋានសំណង់សណ្ឋាគារមួយកន្លែងដែលមានឈ្មោះថា KING GRAND BOUTIQUE HOTEL បង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងកណ្តាលថ្ងៃត្រង់ទៅដល់កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការននគរបាលរាជធានីភ្នំពេញចំនួន ២គ្រឿងចំមកជួយធ្វើអន្តារគមន៍បាញ់ទឹកពន្លត់ផង ដែរ ដោយសារតែជាងផ្សារដែកធ្លាក់ផ្កាភ្លើងទៅត្រូវលើគំនររាមនោះ។ហេតុការណ៍នេះដែរបានបង្កការភ្ញាក់ផ្អើលកើត ឡើងនៅវេលាម៉ោង ១២ និង ១៥នាទីថ្ងៃត្រង់ ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចការដ្ឋានសំណង់សណ្ឋាគារឈ្មោះ KING GRAND BOUTIQUE HOTEL ដែលមានទីតាំងនៅលើផ្លូវលេខ ២៥៨ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានក្រុមកម្មករសំណង់មួយក្រុមនាំគ្នាធ្វើការផ្សារ ដែកនៅលើតំបូលជាន់ទី ៦ ខាងលើរបស់សណ្ឋាគារ KING GRAND BOUTIQUE HOTEL ខាងលើ ដែលកំពុងតែសាងសង់ ដោយខ្វះ ការប្រុងប្រយ័ត្នក៏ធ្លាក់ផ្កាភ្លើងខ្ទាតត្រូវលើគំនរសំរាមខាងក្រោមបណ្តាលអោយឆាបឆេះឡើងតែម្តង។ភ្លាមនោះក៏បង្ករអោយមានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសម្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញចុះមកដល់ និងហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នង ការនគរបាលរាជធានីភ្នំពេញចំនួន ២គ្រឿង ចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់បានទាន់ពេលវេលាភ្លាមៗតែម្តង។
ក្នុងករណីអគ្គីភ័យឆេះសំរាមនៅលើជាន់ទី ៦ របស់ការដ្ឋានសំណង់របស់សណ្ឋាគារ KING GRAND BOUTIQUE HOTEL ខាងលើ នេះ ដែលគឺកើតឡើងឡើងដោយសារតែការខ្វះការប្រុងប្រយ័ត្នរបស់ក្រុមជាងទើបបង្ករអោយមានរឿងនេះកើតឡើង ហើយ កម្លាំងមានសម្ថកិច្ចបានប្រើប្រាស់ទឹកបាញ់អស់ចំនួន ២រថយន្តទើបធ្វើអោយភ្លើងរលត់ទៅបាន និង មិនឆេះរាលដាល តទៅទៀតនោះ។