បន្ថែមពីនេះទៀត លោកអ្នកក៏មានជម្រើសក្នុងការពិសារ អាហារសាច់ស្រស់ៗ ស៊ូស៊ី សាស៊ីមី និង អាហារបែបអាស៊ី ដូចជា ស៊ុបតុំយាំ និងសម្លការីគ្រឿងសមុទ្រ ដែលមានរសឆ្ងាញ់ជាងគេនៅទីក្រុងភ្នំពេញថែមទៀតផង។ ប៊ូហ្វេគ្រឿងសមុទ្រនេះ មានបម្រើជូនលោកអ្នកនៅរៀងរាល់ថ្ងៃចុងសប្តាហ៍រយៈពេល ៣ ថ្ងៃ ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៥ និង ៣០ នាទី ល្ងាច ដល់ម៉ោង ១០ យប់។ កញ្ចប់អាហារប៊ូហ្វេ តម្លៃ $42 ដុល្លារឡើងទៅ សម្រាប់មនុស្សម្នាក់។ ក្នុងតម្លៃ ៥៩ ដុល្លារឡើងទៅ សម្រាប់មនុស្សម្នាក់ រូមបញ្ចូលទាំងការទទួលស្រាបៀរដោយសេរី។ នៅក្នុងកញ្ចប់ប៊ូហ្វេនេះ ក៏មានផ្តល់ជូននូវជម្រើសសាច់ ឈីស ម្ហូបបួស បង្អែម និងការញាំការ៉េមជាច្រើនមុខផងដែរ។
ស្ថិតនៅក្នុងបរិយាកាសដ៏សែនមនោរម្យជាមួយពន្លឺភ្លើងយ៉ាងរ៉ូមែនទិក ភោជនីយដ្ឋាន La Coupole ត្រូវបានរៀបចំឡើងតាមរចនាបថបារាំងយ៉ាងល្អប្រណិត សក្តិសមបំផុត សម្រាប់ការទទួលទានអាហារជាមួយមនុស្សជាទីស្រឡាញ់ ឬក្រុមគ្រួសាររបស់អ្នក។ សូមអញ្ជើញកក់កន្លែងចាប់ពីឥឡូវនេះ ដើម្បីទទួលបានបទពិសោធន៏ដ៏អស្ចារ្យ រីករាយក្នុងពិភពឋានសួគ៌នៃអាហារសមុទ្រចុងសប្តាហ៍ នៅភោជនីយដ្ឋាន La Coupole នេះ។
ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណលីងៈ https://www.sofitel-phnompenh-phokeethra.com/offers/weekend-seafood-festival/?utm_source=Facebook&utm_medium=AdEN&utm_campaign=WeekendSeafoodBuffet
ឬទំនាក់ទំនងលេខទូរស័ព្ទៈ 023 999 200