តារាសម្តែងល្បីប្រចាំហូលីវូដ លោក Tom Cruise នឹងចូលខ្លួនថតខ្សែភាពយន្តពិសេសមួយ នៅទីអវកាស ជាភាពយន្តដំបូងដែលត្រៀមសហការផលិតជាមួយអង្គការ ណាសា។  អង្គការណាសាពិតជាមានក្តីរំភើបក្នុងការធ្វើការជាមួយតារាសម្តែង Tom Cruise នៅក្នុងភាពយន្តបែបវិទ្យាសាស្រ្តថ្មីនេះ។ នេះបើតាមការរៀបរាប់របស់អ្នកគ្រប់គ្រងអង្គការណាសា បានសរសេរនៅលើបណ្តាញសង្គម Twitter
យ៉ាងណាមិញអ្នកចាត់ការរបស់តារាសម្តែងវ័យ ៥៧ ឆ្នាំរូបនេះ នៅពុំទាន់ឆ្លើយតបចំពោះការស្នើសុំភ្លាមៗនេះនៅឡើយទេ។




តាមការបញ្ជាក់របស់ណាសា បានអះអាងថាលោក Tom Cruise កំពុងចរចារជាមួយនឹងនាយកប្រតិបត្តិក្រុមហ៊ុន Space X ក្នុងគម្រោងថតភាពយន្តក្រៅភពផែនដីនេះ។ គួរបញ្ជាក់ថា លោក Tom Cruise ជាតារាសម្តែងម្នាក់ដែលមានភាពល្បីល្បាញនៅក្នុងខ្សែភាពយន្តបាញ់ប្រហារ Mission Impossible នៅឆ្នាំ២០១៥។ លោកក៏បានទទួលថតខ្សែភាពយន្ត Mission Impossible វគ្គទី៧ បន្តទៀត រហូតត្រូវបានផ្អាកការថតបណ្តោះអាសន្ននៅខែកុម្ភៈ ខណៈពេលដែលការឆ្លងរាលដាលនៃវីរុសឆ្លងវីរុសនេះបានកើតឡើងនៅក្នុងប្រទេសអ៊ីតាលី។




ប្រភពពីៈ Reuter