ភ្នំពេញ៖ ទូរកុងតឺន័រកែឆ្នៃដែលគេទុកចោលនៅលើដីឡូតិ៍មួយកន្លែងត្រូវបានភ្លើងឆាបឆេះដោយមិនដឹងមូលហេតុ សង្ស័យគេលួចដុត ហេតុការណ៍នេះត្រូវបានប្រជាពលរដ្ឋរាណ៍ការណ៍ទៅអាជ្ញាធរចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗកាលពីវេលាម៉ោង២៣និង១០នាទីយប់ថ្ងៃទី១ខែមិថុនាឆ្នាំ២០២០ក្បែររបងរោងចក្រកាត់ដេរមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទល់មុខបុរីជ័យជំនះ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យឆាបឆេះទូរកុងតឺន័រមួយកន្លែងនេះសង្ស័យមានអ្នកណាលួចដុត ឬមកពីមូលហេតុអ្វីនោះទេ ពេលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុបាននាំគ្នាតទុយោចេញពីរោងចក្រនិងបានបាញ់ពន្លត់ទាន់ពេលវេលា មិនបង្ករឲ្យរាលដាលដល់រោងចក្រនោះទេ ហើយមិនបណ្តាលឱ្យនរណាម្នាក់រងរបួសឡើយ។
ក្រោយពេលធ្វើការបាញ់ពន្លត់រួចរាល់សមត្ថកិច្ចបានធ្វើការណែនាំប្រជាពលរដ្ឋនៅក្បែរទីតាំងនោះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងប្រើប្រាស់ភ្លើងអគ្គិសនី និងត្រូវរាយការណ៍ជូនសមត្ថកិច្ចរាល់ពេលមានបង្កសន្តិសុខកើតមានឡើងគ្រប់ពេលវេលា ទើបសមត្ថកិច្ចបំបែកជួរចុះល្បាតតាមគោលដៅមូលដ្ឋានបន្តទៀត៕