បាត់ដំបងៈ ក្រោយពីមានករណីអគ្គិភ័យកើតឡើង បណ្តាលឱ្យស្លាប់មនុស្សចំនួន ០២នាក់ និងខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុងសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាជាអំពើឃាតកម្មសម្លាប់មនុស្សរួចដុត ជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល។



លោកវរៈសេនីយ៏ឯក ផង់ សុភាព,អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ករណីអគ្គីភ័យនៅយប់ថ្ងៃទី៣១ឧសភាឆ្នាំ២០២០វេលាម៉ោង១:៤០នាទីយប់ ត្រង់ចំណុចក្រុមទី១២ ភូមិថ្មី ឃុំ បន្សាយត្រែង ស្រុកថ្មគោល សមត្ថកិច្ចជំនាញបានសន្និដ្ឋានជាអំពើឃាតកម្មសម្លាប់មនុស្សរួចដុតបង្កជាអគ្គីភ័យឆាបឆេះខូចខាតតែសម្ភារៈក្នុងផ្ទះតួផ្ទះទាំងមូលមិនត្រូវបានឆាបឆេះនិងរាលដាលទៅផ្ទះអ្នកដ៏ទៃទេ ខណៈរថយន្តពន្លត់អគ្គីភ័យបានជួយអន្តរាគមន៏ទាន់ពេលវេលា។


លោកបន្តថា ក្រោយការពន្លត់អគ្គីភ័យរួចឃើញសាកសពចំនួន០២តែមិនទាន់កំណត់អត្តសញ្ញាណបានព្រោះសពផ្កាប់មុខទាំងពីរ។ព្យញ្ជនះកម្មនៃការខូចខាតមានផ្ទះទំហំ ១០មx៥ម ធ្វើពី ឈើ ប្រក់ស័ង្កសីជញ្ជាំងស័ង្កសីខូចខាត៧០%,ម៉ូតូ ២ គ្រឿង,កង់១ គ្រឿងនិងសម្ភារៈ១ចំនួនទៀតខូចខាតទាំងស្រុង។ លោកអធិការបានបញ្ជាក់ថា សមាជិកគ្រួសារជនរងគ្រោះនេះមានគ្នាចំនួន០៤
នាក់ទៅថៃម្នាក់។មុនពេលកើតហេតុមានមនុស្សចំនួន ០៣នាក់នៅក្នុងផ្ទះនេះ ១-ឈ្មោះ យៃ ឡើយ,អាយុ៥១ឆ្នាំត្រូវជាប្តី២-ឈ្មោះ គឹម ធឿន, អាយុ ៥២ឆ្នាំ ត្រូវជាប្រពន្ធ ៣-ឈ្មោះ គឹម សៀកមុី អាយុ១៨ឆ្នាំភេទស្រីត្រូវជាកូន។


លោកបន្តថា ក្រោ យពេលពន្លត់អគ្គីភ័យរួចឃើញសាកសពចំនួន ០២នាក់សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យឃើញថាសពស្រ្តីឈ្មោះ គឹម ធឿន, អាយុ៥២ឆ្នាំត្រូវជាប្រពន្ធ(ស្លាប់)-ឈ្មោះ គឹម សៀកមុី អាយុ១៨ឆ្នាំត្រូវជាកូន(ស្លាប់)។  រីឯឈ្មោះ យៃ ឡើយ, អាយុ៥១ឆ្នាំត្រូវជាប្តី(បាត់ខ្លួន) ។ លោកបន្តថា នៅលើសពស្ត្រទាំង ០២នាក់មានការធ្វើទារុណកម្មវាយបំបែកលលាដ៏ក្បាលខាងស្តាំនិងត្បូងចបនិងម្នាក់ ទៀតមានស្នាមអារ ករួចមានរុំក្រណាត់ជាប់និងខ្លួនយ៉ាង ច្រើនរួចដុតទាំង ២នាក់បង្កជាអគ្គី ភ័យរីឯប្តីមិនបានគ្រោះថ្នាក់បាត់បង់អាយុជីវិតក្នុងគ្រោះអគ្គីភ័យនេះឡើយ។ចំណែកសោទ្វារខាងមុខផ្ទះបានចាក់ខាងក្រោយមិនចាក់ទេគ្រាន់តែទាញផ្អិប។បច្ចុប្បន្នសមត្ថកិច្វជំនាញកំពុងស្រាវជ្រាវបន្តជុំវិញករណីឃាតកម្មបង្កជាអគ្គីភ័យនេះ។


តាមប្រភពពីសាច់ញាតិនិងអ្នករស់នៅក្បែរខាងបានបង្ហើបឲ្យដឹងថា ក្រុមគ្រួសារ១នេះមានសមាជិក០៤នាក់,ប្តីមានមុខរបររត់ម៉ូតូឌុប,ប្រពន្ធចាក់នំពុម្ភលក់,មានកូនស្រី០២នាក់វ័យ១៨ឆ្នាំនៅជា១ឪពុកម្តាយកំពុងសិក្សា,បងស្រីអាយុជាង២០ឆ្នាំបានទៅធ្វើការនៅប្រទេសថៃ។ហើយប្តីប្រពន្ធគ្រួសារនេះតែងឈ្លោះគ្នាជាប្រចាំស្ទើរគ្មាលោះថ្ងៃ ព្រោះប្តីផឹកពេកប្រពន្ធមិនឲ្យដេកជា១(រួមរ័ក្ស)ជាង
២ឆ្នាំមកហើយ,ស្រាប់តែថ្ងៃឃើញស្លាប់ប្រពន្ធនិងកូនមិនឃើញប្តី ។