ម៉ាក សែនសូនីតា ហៅ តូតា ទទួលបានកាដូកប៉ាល់លំហែកម្សាន្តផ្ទាល់ខ្លួនដ៏ធំ ពីស្វាមីក្រោយរៀបការ

តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា ក្រោយពីបានសម្រេចចិត្តសាងជីវិតគ្រួសារជាមួយនឹងបុរសក្នុងក្តីស្រមៃ លោក ប៉ុល វិបូ រួចមក កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ដោយមានការរៀបចំពិធីយ៉ាងអធិកអធម នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ មួយកន្លែងនៅរាជធានីភ្នំពេញ។ តារាស្រីរូបនេះ រមែងបង្ហាញពីចំណងស្នេហាប្តីប្រពន្ធយ៉ាងមានសុភមង្គលក្នុងជីវិតប្រចាំថ្ងៃទៅកាន់មហាជន។
ជាក់ស្តែងនាពេលថ្មីៗនេះ តារាសម្តែង តូតា ក៏ទើបតែបានទទួលកាដូក្រោយរៀបការពីស្វាមី គឺជាកាដូកប៉ាល់កម្សាន្តកាយផ្ទាល់ខ្លួនដ៏ធំ សម្រាប់ជាកន្លែងសម្រាកលំហែរបស់នាង និងស្វាមី រួមទាំងក្រុមគ្រួសារ ដែលអាចជិះកំសាន្ត ស្ទូចត្រី រឺគេងនៅលើសមុទ្រ បានយ៉ាងស្រស់ស្រាយទៀតផង។
ភរិយាស្រីរូបនេះ បានបង្ហាញអារម្មណ៍ត្រេកអរ និងរំភើបក្នុងចិត្តយ៉ាងខ្លាំង ចំពោះកាដូដ៏ធំធេងពីស្វាមីរបស់នាង ដែលកំពុងរៀបចំជិតរួចរាល់ហើយផងដែរ។
គួរបញ្ជាក់ថា តារាសម្តែង តូតា និងស្វាមី កបានមានគម្រោងដំណើរកម្សាន្តក្រេបទឹកឃ្មុំក្រោយរៀបការ នៅឯក្រៅប្រទេសផងដែរ។ តែផែនការត្រូវបានផ្អាកជាមុនសិន ដោយសារស្ថាននៃជំងឺកូវីដ១៩ ដែលកំពុងជាវិបត្តិមួយដ៏ធំនៅទូទាំងពិភពលោក។