ខេត្តកំពង់ស្ពឺ៖ក្រុមជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គ ធ្វើការឃាត់ខ្លួនបន្តបន្ទាប់គ្នាជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកកជាង៤០កញ្ចប់។យោងតាមការរអោយដឹងពីមន្ត្រីនគរបាលជំនាញខេត្តថាកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២ ០ ២០ម្សិលមិញ កំលាំងនគរបាលបា នទទួលព័ត៌មានថាមានមុខសញ្ញាជាអ្នកជួញ ដូរគ្រឿងញៀនម្នាក់ តែងតែ ធ្វើ សកម្មភាព ចែកចាយ ថ្នាំញៀន នៅកន្លែងលែងស្នុកឃ័រ (តាបប៊ីយ៉ា) ស្ថិតនៅភូមិព្រៃក្តួច ឃុំភ្នំតូច ស្រុកឧដុង្គ ជន សង្ស័យ មានឈ្មោះ អ៊ូច ឡេវ ភេទប្រុស អា អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ ត្រូវ បាន នគរបាល ឃាត់ ខ្លួន រួមជា មួ យ វត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យជា គ្រឿ ងញៀនចំនួន១៥កញ្ចប់ និងទូរស័ព្ទដៃ ០១ គ្រឿង ផងដែរ។
តាមចម្លេីយបឋម របស់ ជន សង្ស័យ ខាង លេី សមត្ថកិច្ច បន្ដស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ដល់និ ងចែកចាយបន្ដ រហូតធ្វេីការឃាត់ខ្លួនបានមុ ខ សញ្ញា មួយចំនួន ទៀត ជាក់ស្ដែងកំលាំងនគរ បានបន្ដឃាត់ខ្លួន ៖ ឡុច កាលីន ភេទប្រុស អា យុ ២៤ឆ្នាំ រស់នៅភូមិយោសជោ ឃុំជើង រាស់ ស្រុកឧដុង្គ នៅវេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២០ ចំណុច ភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុ កឧដុង្គ ដកហូតបាន រកឃើញម្សៅក្រាមព ណ៌សសង្ស័យជាគ្រឿងញៀន ១២ កញ្ចប់ និ និងម៉ូតូម៉ាកហុងដា C125 ពណ៌ក្រហម ០១គ្រឿង ។
តាមការអោយដឹងពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរ បាលស្រុកឧដុង្គ បានបញ្ជាក់ថាក្រោយឃា ត់ ខ្លួនមុខសញ្ញាសង្ស័យទី២បាន លោកបានគោ រពរាយការណ៍សុំយោបល់ដឹកនាំចង្អុលការពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ និងមានការឯកភាពពីតំណាងអយ្យការ កំលាំង នគរបា ល បានឈានទៅឃាត់ខ្លួនជនសង្ស័យ ០២ប ន្ថែម ទៀតដែលប្រតិបត្ដិការនេះ បន្ដរហូតនៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២០ ឈ្មោះ សុំ សារ៉ាយ ភេទប្រុស អាយុ ២២ឆ្នាំរស់នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកឧដុង្គ ត្រូវ បាន ឃាត់ ខ្លួ ន និងឆែកឆេរកឃើញម្សៅក្រាមពណ៌សស ង្ស័យជាគ្រឿងញៀន ០៥កញ្ចប់ ទូរស័ព្ទដៃ ១ គ្រឿង និងឧបករណ៍ កែច្នៃ សំរាប់ ប្រើ ប្រា ស់ គ្រឿងញៀនមួយចំនួនទៀត ។
ក្រោយសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានទិញគ្រឿងញៀនពីរឈ្មោះ ហេង តុង ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិអង្គសេ រី ឃុំជើងរាស់ ស្រុកឧដុង្គ នគរបាល បានបន្តឃាត់ឈ្មោះ ហេង តុង ឆែកឆេរ រកឃើញ ម្សៅ ក្រាមពណ៍សសង្ស័យថាជាគ្រឿង ញៀ ន ១៩កញ្ចប់ , ជញ្ចីងសំរាប់ថ្លឹងគ្រឿង ញៀនចំនួន ០១គ្រឿង, ម៉ូតូ ម៉ាក វីនន័រពណ៍ ០១ គ្រឿ ង និងឧបករណ៍ កែច្នៃ សំរាប់ប្រើប្រាស់មួយចំនួនទៀត ។ បច្ចុប្បន្នក្រុមជនសង្ស័យ័យរួមជាមួយវត្ថុតាងផ្នែកប្រឆាំងគ្រឿងញៀន(៤១កញ្ចប់) នៃអធិកា រដ្ឋានស្រុកបានក សាង សំណុំ រឿង បញ្ជូន ទៅ ការិយាល័យ ប្រ ឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ ដេីម្បី ចំណាត់ការ បន្ត ៕