មានប្រសាសន៍បែបនេះ នៅក្នុងឱកាសចែកវ៉ាក់សាំង ថ្នាំព្យាបាល ថ្នាំសំលាប់មេរោគ និងសំភារៈបរិក្ខារ បសុពេទ្យដល់មន្ត្រីផលិតកម្មបសុព្យាបាល ស្រុកក្រុង ទាំង៨ដើម្បីយកទៅព្យាបាលការពារដល់សត្វគោក្របីរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនដែលពិធីនេះធ្វើឡើងនៅថ្ងៃទី 28 ខែកក្កដាឆ្នាំ 2020 នៃការិយាល័យ ផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ។
លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តលោក ងិនហ៊ុន បានអោយដឹងទៀតថា ជាការពិតណាស់ សត្វពាហនៈ ដែលជាកម្លាំងអូសទាញ ដ៍ចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការបង្កបង្កើនផលក្នុងរដូវវស្សានេះដែលមិនអត់បានសមនរាបប្រជាកសិក ។
ហេតុនេះហើយសូមមន្ត្រីផលិតកម្មបសុព្យាបាលទាំង អស់ពេលទទួលបានថ្នាំ និងសំភារៈបរិក្ខា នេះទៅសូមយកទៅចាក់ថ្នាំការពារនិងព្យាបាលដល់សត្វរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា មិនត្រូវយកទៅទុកចោលនិងប្រើប្រាស់ខុកលក្ខណះបច្ចេកទេសនោះឡើយ ។
ម្យ៉ាងវិញទៀតប្រភេទថ្នាំខ្លះត្រូវការកន្លែងសុវត្ថិភាពដូចជាកម្រិតអង្សា ត្រជាក់ជាដើម មន្ត្រីផលិតកម្មតាមមូលដ្ឋានត្រូវផ្ដល់ដំណឹងជាបន្ទាន់បើសិនជាមានបញ្ហាផ្ទុះជំងឺ លើសត្វពាហនៈនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានដឹងដល់ ការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តចេញធ្វើការអន្តរាគមន៍ជាបន្ទាន់ផងដែរ ។
ប្រធានការិយាល័យបសុព្យាបាល លោក ក្រឹងសំអាត ក៏បានរាយការណ៍ផងដែរថា ពេលនេះជារដូវធ្លាក់ភ្លៀង សត្វពាហនៈរបស់ប្រជាពលរដ្ឋច្រើនកើតមានជំងឺបូសខ្យល់ .សារទឹក . និងអុុតក្តាម ជាដើម ។
កន្លងមក មន្ត្រីការិយាល័យ របស់លោកក៏បានចុះអន្តរាគមន៍ជួយចាក់ថ្នាំការពារនិងព្យាបាលដល់សត្វពាហនៈរបស់ប្រជាពលរដ្ឋទាំង 8 ស្រុកក្រុងជាបន្តបន្ទាប់ ។
ចំពោះថ្នាំដែលបានយកចែកជូននៅពេលនេះគឺថ្នាំការពារជំងឺសារទឹក ជំងឺបុសខ្យល់ និងអុតក្តាមព្រមជាមួយនេះក៏មានថ្នាំសម្រាប់បាញ់សម្លាប់មេរោគនៅតាមទ្រុង នៅតាមកសិដ្ឋាននិងនៅតាមផ្ទះរបស់ប្រជាពលរដ្ឋផងដែរ៕
ដោយ សុក្ខារិន