កំពង់ឆ្នាំង៖ នៅក្នុងភូមិ៣ នៃឃុំស្រែថ្មី ស្រុករលាប្អៀរ ផ្លូវលំគ្រួសក្រហម២ខ្សែ មានប្រវែង១១៧២ម៉ែត្រកំពុងដំណើរការកសាងជាផ្លូវបេតុង ដោយចំណាយថវិកាបដិភាគរបស់ឃុំ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលនេះគឺជាការអភិវឌ្ឍន៍ថ្មីមួយទៀត ក្រោមការដឹកនាំដ៏ត្រឹ មត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី ។

លោក នូ ខៀន មេឃុំស្រែថ្មី នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នេះបាននិយាយអោយអ្នកយ កព័ត៌មានយើងដឹងថា៖ យោងតាមការប្រជុំឯកភាពរបស់ក្រុមប្រឹក្សាឃុំ នៅក្នុងឆ្នាំ២០២០នេះ ឃុំបានស ម្រេចចំណាយថវិកាបដិភាគឃុំ ចំនួនជាង ២៩៣រៀល ( គឺ ២៩ ៣១១ ៩៤៩ រៀល )ដើម្បីកសាងផ្លូវលំគ្រួសក្រហម ចំនួន២ខ្សែ មានប្រវែង១១៧២ម៉ែត្រ ទៅជាផ្លូវបេតុង ។ ចំពោះភូមិដែលទទួលបានផ្លូវបេតុងខាងលើនេះ គឺភូមិក្តីត្នោត និងភូមិចំការតាម៉ៅ មានផ្លូវប្រវែង ៨៥៥ ម៉ែត្រ  និងភូមិទ្រាជើង មានផ្លូវប្រវែង៣១៧ម៉ែត្រ  ប្រវែងផ្លូវសរុប ចំនួន ១១៧២ ម៉ែត្រ ។

  លោកមេឃុំបានបញ្ជាក់ទៀតថា៖ ចំពោះផ្លូវខាងលើនេះ បានដាក់អោយដេញថ្លៃតាមនិតិវិធីច្បាប់និងដេញថ្លៃកសាង បានទៅក្រុមហ៊ុន លោកសុខហាន ទទួលម៉ៅការកសាង ដែលផ្លូវខាងលើនេះ មានទទឹង៤,៣០ម៉ែត្រ កំរាស១តឹកកន្លះ ។ ដោយឡែកតាមកិច្ចសន្យាក្រោយពេលកសាងរួចរាល់ក្រុមហ៊ុនជាអ្នកម៉ៅការ ត្រូវទទួលខុសត្រូវថែទាំជួសជុលបន្តរយះពេល៦ខែទៀតទើបចប់គម្រោង ។

  ទាក់ទងនិងការកសាងផ្លូវនេះដែរ លោក សុខ ហាន ប្រធានក្រុមហ៊ុន ម៉ៅការកសាងផ្លូវបេតុងខាងលើនេះ បាននិយាយអោយដឹងថា៖  ការកិច្ចសន្យាបើគ្មានប្រធានស័ក្តក្នុងពេលសាងសង់ទេនោះ(ដូចជាភ្លៀងខ្លាំធ្វើមិនកើត) គឺការកសាងផ្លូវ១ខ្សែប្រវែង ៨៥៥ម៉ែត្រ នៅក្នុងភូមិក្តីត្នោតនិងភូមិចំការតាម៉ៅ គឺកសាងទៅតាមស្តង់ដាកំណត់ ដែលអាចនឹងរួចក្នុងរយះពេល២ខែទៀត ។ ចំណែកផ្លូវនៅចំណុចត្រពាំងអាលុង ក្នុងភូមិទ្រាជើង និងត្រូវកសាងបន្ត នៅពេលកសាងផ្លូវបេតុងក្នុងភូមិក្តីត្នោត និងភូមិចំការតាម៉ៅ ខាងលើនេះរួចរាល់ ។

  ប្រជាពលរដ្ឋ នៅក្នុងទាំង៣ខាងលើក៏បានអោយដឹងផងដែរថា៖ ជារៀងរាល់ឆ្នាំង ប្រជាពលរដ្ឋគញរប់ភូមក្នុងឃុំ តែបង់ប្រាក់បដិភាគសំរាប់ធ្វើផ្លូវក្នុង១គ្រួសារ ១ពាន់រៀល ប៉ុន្តែគ្រួសារខ្លះដែលធូរធា ខ្លះក៏បានបង់៥ពាន់ ឬក៏ ១ម៉ឺនរៀលផងដែរ សំរាប់កសាងផ្លូវនៅក្នុងមូលដ្ឋាន ។ ប្រជាពលរដ្ឋក៏សូមថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់អាជ្ញាធរឃុំ និងប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ថវិការបដិភា គឃុំ ដើម្បីបានកសាងផ្លូវខាងលើនេះ ជួយសម្រួលដល់ការលំបាកជូនប្រជាពលរដ្ឋ ៕

ដោយសុក្ខារិន