ត្រែងកាលពីរសៀលថ្ងៃទី៣ កក្កដា ២០២០ កន្លងទៅថ្មីៗនេះលោកលឺទិត ប្រធានក្រុមប្រឹក្សាក្រុងមានប្រសាសន៍ថា៖ការធ្វើបែបនេះគឺចង់ឲ្យទីក្រុងរបស់យើងស្អាតមានសោភណ្ឌភាពព្រោះអាជ្ញាធរបានផ្សព្វផ្សាយចរាចរស្តីពីការគ្រប់គ្រងការសំណល់រឹង រាវ ជារឿងៗ ប៉ុន្មានឆ្នាំរួមមកហើយ។លោកថាសមត្ថកិច្ចពាក់ពន្ធ័ក្នុងក្រុង ត្រូវបង្កើនការអនុវត្តច្បាប់ផាកពិន័យផងនឹងចុះអប់រំប្រជាពលរដ្ឋបន្ថែមទៅតាមផ្ទះ ឲ្យវេចខ្ជាប់សំរាមទុកដាក់ទៅតាមទីកន្លែងកំណត់ ងាយស្រួលដល់ក្រុមប្រមូលសំរាមដឹកយកទៅចោល។
ចៅសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងលោកដែងភីរម្យបានបញ្ចាក់ថា បញ្ហានេះសមត្ថកិច្ច សង្កាត់ ក៍ដូចជាសាលាក្រុងបាន ពន្យល់ណែនាំ រួចមកហើយ តែប្រជាពលរដ្ឋមួយចំនួនមិនបានចូលរួមអនុវត្តទេ ដោយសំអាងថា ក្រុមហ៊ុនប្រមូលសំរាម តម្លើងថ្លៃសេវាខ្ពស់ ទើបពួកគាត់មិនបានបង់ប្រាក់ថ្លៃប្រមូលសំរាម ចេះតែយកទៅចោលរាយប៉ាយ ចំណុចផ្លូវទៅប្រលានយន្តហោះ និងនៅផ្លូវខាងកើតទីស្នាក់ការបក្សក្រុងជាដើម។
អភិបាលរងក្រុងស្ទឹងត្រែងលោក ពេជ្ររ៉ាមី បានទទួលស្គាល់ថា រាល់បញ្ហាខាងលើនេះ ពិនិត្យឃើញ ក្រុមហ៊ុនប្រមូលសម្រាម មិនទាន់អនុវត្តតាមកិច្ចសន្យាបានត្រឹមត្រូវមែន ព្រោះប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរ ពីសំរាមកកស្ទះនៅតាមមុខផ្ទះ សណ្ឋាគារ បង្កឱ្យមានក្លិនស្អុយ ប៉ះពាល់ផ្នែកសុខភាពបន្ថែមទៀត។
លោកបន្តថា៖អាជ្ញាធរក្រុងបានប្រឹងប្រែងរិះរកគ្រប់មធ្យោបាយហើយ ដូចជាការគៀងគរកម្លាំង ដើររើសសំរាមតាមទីសាធារណៈជាដើម ដើម្បីចង់ឱ្យក្រុងស្ទឹងត្រែងមានសោភណ្ឌភាព ឈានទៅធ្វើការប្រកួតប្រជេងទីក្រុងស្អាតនៅខែកុម្ភៈឆ្នាំ២០២១ ជាលើកទី២នៅពេលខាងមុខនេះ។
ឡុងកាន់សំនៀង