បើតាមលោក ប៊ុនណារ៉ាត បានប្រាប់អោយដឹងថា៖គាត់បានចាប់ផ្តើមចិញ្ចឹមបង្កងតាំងពីខែតុលា ឆ្នាំ២០១៩ មកម្ល៉េះ ដោយឆ្លៀតពេលទំនេរពីការងារសាលា ក្នុងគោលបំណង ដើម្បីបង្កើនជីវភាពក្នុងគ្រួសារ។
ប៉ុន្តែនូវពេលដែលមេរោគកូវីត ១៩ ចាំផ្តើម រាតត្បាតសាលារៀនបានផ្អាក លោក ប៊ុន ណារ៉ាត ក៏បានចាប់ផ្តើមពង្រីកស្រះដើម្បីចិញ្ចឹមបង្កង ទាំងស្រះសិប្បនិម្មិត និងស្រះធម្មជាតិ ដោយបង្កាត់បានកូនបង្កងជាច្រើនម៉ឺនកូន។
លោកបានបន្តទៀតថា៖ទោះបីជាចំនួនកូនបង្កងមិនទាន់គ្រប់គ្រាន់ សម្រាប់ចិញ្ចឹមក្នុងស្រះរបស់លោកក៏ដោយ លោកប៊ុនណារ៉ាត បានលក់ចែកកូនបង្កងទាំងជូនទៅប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីពង្រីកការចិញ្ចឹមបង្កងឲ្យកាន់តែទូលំទូលាយកនៅក្នុងសហគមន៍របស់ពួក។
លោក ប៊ុនណារ៉ាត បានដាក់ឈ្មោះទីតាំងចិញ្ចឹមបង្កងរបស់លោកថា សហគមន៍ចិញ្ចឹមបង្កងឈើទាល តាមឈ្មោះ សាលារៀន ដែលលោកបង្រៀនម្យ៉ាងវិញទៀតដោយសារតែមានការគាំទ្រពីមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្ត លោកនឹងបង្កើតសួនកសិកម្មចម្រុះនាពេលអនាគត។
លោកបានបញ្ជាក់អោយដឹងថា៖ដើម្បីចូលរួមក្នុងកាត់បន្ថយការនាំចូលបង្កងពីប្រទេសជិតខាង លោក ប៊ុនណារ៉ាត បានសំណូមពរក្រសួងកសិកម្ម និងស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធជួយគាំទ្រទាំងផ្នែកបច្ចេកទេស និង ជួយបំផុសប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យចូលរួមក្នុងការចិញ្ចឹមបង្កងឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។