ខេត្តកំពង់ឆ្នាំង៖ 
 ប្រធានសហគមន៍ទេសចរណ៍ទឹកធ្លាក់អន្លុងស្វាយ ឃុំក្បាលទឹក លោក នុតហេង បានអោយដឹងនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ថា  ពេលនេះភាគីខាងវិទ្យាស្ថានប្រាយហូមនៅខេត្តកំ ពង់ឆ្នាំង ជាដៃគូអភិវឌ្ឍន៍ ដែលបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមប្រឹក្សាឃុំក្បាលទឹក ស្រុកទឹកផុស កា លពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់ទេសចរណ៍រយះពេល២០ឆ្នាំ ជាមួយសហគមន៍ បានដាំដុះកសិកម្ម រួមមាន៖ ដើមធូរេន ដើមប័រ និងដើមកាហ្វេ បានប្រមាណជាង៣០០ដើម នៅលើផ្ទៃដីប្រមាណ៣ហិកតា របស់សហគមន៍តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លុងស្វាយ និងក៏បានធ្វើគ្រោងឆ្អឹងជាកញ្ចុស សំរាប់ភ្ញៀវទេសចរណ៍មកលេងកំសាន្តនិងនិស្សិតបានមកធ្វើកម្មសឹក្សាមួយចំនួនផងដែរ ។
 



ប្រធានសហគមន៍ទេសចរណ៍ទឹកធ្លាក់អន្លុងស្វាយបានបន្តថា៖ នៅក្នុងគម្រោងអភិវឌ្ឍន៍ភាគីជាដៃគូអភិវឌ្ឍន៍ នឹងរៀបចំឲ្យមានមជ្ឈមណ្ឌលកម្មសិក្សាកសិកម្មទំនើប តំបន់កសិទេសចរណ៍សម្រាប់និស្សិតធ្វើកម្មសិក្សា ធ្វើការស្រាវជ្រាវ និងសម្រាប់សហគមន៍អនុវត្តផ្ទាល់ លើដំណាំផ្សេងៗដើម្បីដកស្រង់បទពិសោធន៍ផងដែរ។ ប្រធានសហគមន៍ទេសចរណ៍បានអោយដឹថទៀតថាក្នុងនោះក៏ត្រូវ រៀបចំទីតាំងកសិទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ ធ្វើខ្ទមឬបន្ទប់ហូបអាហារសម្រាប់ស្នាក់កំសាន្ត និងដើម្បីបង្រៀននិស្សិតឲ្យអនុវត្តផ្ទាល់ នឹងសម្រាប់ភ្ញៀវទេសចរចូលកំសាន្តហើយក៏ត្រូវបង្កើតថ្នាក់រៀនកសិកម្មទំនើប ដើម្បីអនុវត្តផ្ទាល់សម្រាប់យុវជន យុវនារី ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រៀបចំបង្កើតកសិដ្ឋានបង្ហាញ តាមបែបកសិកម្មទំនើប ដើម្បីឲ្យកសិករអនុវត្តតាម មានដូចជាចិញ្ចឹមឃ្មុំ ចិញ្ចឹមសត្វព្រៃ ដាំដើមផ្កា ដាំឬស្សីទំពាំង ដាំដើមល្មើ ដើមផ្លែប័រ ជាដើម ។




នៅក្នុងកម្រោងរបស់ វិទ្យាស្ថានប្រាយហូមក៏មា នគម្រោងផ្ដល់អាហារូបករណ៍៥០%នៃថ្លៃសិក្សា រយៈពេល០៤ឆ្នាំដល់សិស្សឃុំក្បាលទឹកចំនួន១០នាក់ជារៀងរាល់ឆ្នាំផងដែរ ។ចំពោះទិសដៅរបស់គម្រោង គឺកែប្រែតំបន់ព្រៃភ្នំឲ្យទៅជាតំបន់កសិទេសចរណ៍ មានភ្ញៀវទេសច រណ៍ជាប្រចាំ មានដំណាំឧស្សាហកម្ម និងការធ្វើកសិកម្មតាមបែបទំនើបនៅពេញតំបន់ ដើម្បីឱ្យប្រជាព លរដ្ឋមានជីវភាពប្រសើរឡើង។ បង្កើតតំបន់ទេសចរណ៍តាមជ្រលងអូរ សម្រាប់ការលេងទឹក សម្រាកកំ សាន្ត មើលសួនបន្លែ សួនផ្កា ផ្លាស់ប្ដូរពីការដាំចេកទៅជាចំការកាហ្វេ ប័រ ធូរេន ល្មើ ដូរពីចម្ការដាំស្រូវទៅជាចម្ការដាំបន្លែ ដាំផ្កាបែបទំនើប ដែលមានប្រភពទឹកហូរពីភ្នំមិនដាច់ ដើម្បីបានប្រាក់ចំណូលទ្រទ្រង់និសិត្សកម្មសិក្សា និងប្រជាពលរដ្ឋក្នុងសហគមន៍ ។



ប្រធានសហគមន៍ ក៏បានបញ្ជាក់ផងដែរថា៖ តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លុងស្វាយមានប្រភពទឹកហូរពីលើភ្នំឱរ៉ាល់មិនដាច់ទាំងវស្សានិងប្រាំង ដែលបង្កលក្ខណៈងាយស្រួលដល់ការដាំដុះដំ ណាំកសិឧស្សាហកម្មទទួលបានផលល្អប្រសើរ ។ សហគមន៍សង្ឃឹមថា៖ នៅពេលគម្រោងអភិវឌ្ឍន៍បានដំណើតការតាមកាគ្រោងទុក នោះភ្ញៀវទេសចរណ៍និងមានមកលេងកំសាន្តជាប្រចាំ ដែលអាចធ្វើអោយជីវភាពប្រជាពល រដ្ឋនៅក្នុងសហគមន៍បានប្រសើរឡើង ។ ដោយឡែកនៅពេលបញ្ចប់គម្រោងរយះពេ ល២០ឆ្នាំ រាល់ហេដ្ឋារចនាសម្ពន្ធ័ដែលបានកសាងនិងអភិវឌ្ឍន៍ ភាគីវិទ្យាស្ថានប្រាយហូម នឹងប្រគល់អោយសហគមន៍គ្រប់គ្រងវិញទាំងអស់ ពេលនោះនឹងផ្តល់លទ្ធភាពអោយសហគមន៍ម្ចាស់ការធ្វើការអភិវឌ្ឍន៍រកប្រភពចំណូលដោយខ្លួនឯងបានល្អប្រសើរ ៕