ឲ្យជិះម៉ូតូជាមួយដោយប្រាប់ថាទៅយកលុយនៅផ្ទះរបស់ខ្លួន លុះដល់ពាក់កណ្ដាលផ្លូវកន្លែងស្ងាត់ក៏ទម្លាក់ក្មេងស្រីនោះចុះរួចជិះម៉ូតូគេចខ្លួនទៅបាត់តែម្ដង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលក់ដូរ តាមមហាវិថីសហព័ន្ធរុស្សុីភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមិនបានប្រាប់ឲ្យដឹងឈ្មោះនោះទេ នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបាននៅលក់ដូរម្នាក់ឯងដោយឪពុកម្ដាយរវល់ទៅទិញឥវាន់នៅផ្សារ ។ពេលនោះស្រាប់តែលេចមុខចោរស្រីខាងលើជិះម៉ូតូម៉ាកហុងដាធូដេពណ៍ក្រហម១គ្រឿងទៅដល់ ហើយសួររកទិញភេសជ្ជៈទាំងអស់ដែលក្លាស្សេនៅក្នុងធុងទឹកកកធំមួយ។ពេលនោះក្មេងស្រីរងគ្រោះក៏បានរៀបចំឲ្យ ចំណែកចោរស្រីឆ្លៀតពេលដែលក្មេងស្រីរវល់ក៏បន្លំលួចយកលុយអស់ជាង១០ម៉ឺនរៀល បន្ទាប់មកបានយកភេសជ្ជៈដាក់លើម៉ូតូម៉ូតូ។
ប្រភពដដែលបានឲ្យដឹងថា បន្ទាប់មកបានហៅឲ្យក្មេងស្រីរងគ្រោះឡើងជិះម៉ូតូជាមួយដោយប្រាប់ថា ទៅយកលុយនៅផ្ទះរបស់ខ្លួនលុះពេលទៅដល់ពាក់កណ្ដាលផ្លូវក្បែរអាងទឹក ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បង្ខំឲ្យក្មេងស្រីរងគ្រោះចុះចេញពីម៉ូតូរួចចោរនោះជិះម៉ូតូគេចខ្លួន បាត់ស្រមោល។ក្រោយមកឪពុកម្ដាយត្រឡប់មកពីផ្សារដល់ផ្ទះមិនឃើញកូនមានការព្រួយបារម្ភខ្លាំងក៏បានប្ដឹងសុំឲ្យនគរបាលជួយតាមរកហើយបានប្រទះឃើញកូនស្រីកំពុងឈរយំស្ថិតនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក៏នាំយកត្រឡប់ទៅផ្ទះវិញនិងដាក់ពាក្យប្ដឹងដើម្បីឲ្យនគរបាលជួយស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យនោះមកផ្ដន្ទាទោសតាមច្បាប់៕