ខ្សែភាពយន្តភាគថ្មីរបស់ Jame Jirayu ប៉ះជាមួយនឹងតួឯកស្រីវ័យខុសគ្នា ដល់ទៅ ១៧ ឆ្នាំ

សិល្បៈកម្សាន្ត • July 21, 2020
ខ្សែភាពយន្តភាគថ្មីរបស់ Jame Jirayu ប៉ះជាមួយនឹងតួឯកស្រីវ័យខុសគ្នា ដល់ទៅ ១៧ ឆ្នាំ
តារាសម្តែងរូបសង្ហាប្រចាំប្រទេសថៃ លោក ជេម ជីរ៉ាយុ បច្ចុប្បន្នកំពុងទទួលបានការគាំទ្រនៅក្នុងខ្សែភាពយន្តភាគបែបស៊ើបអង្កេត លាយឡំនឹងភាពកំប្លែង រឿងព្យាករណ៍លាក់ស្នេហ៍ ដែលសម្តែងជាមួយ កញ្ញា អៃ អាព្រីឆាក់យ៉ា។





ស្របពេលកំពុងចាក់បញ្ចាំងខ្សែភាពយន្តភាគនេះ តារាសម្តែង លោក ជេម ជីរ៉ាយុ ក៏បានទទួលថតខ្សែភាពយន្តថ្មីមួយទៀត ក្រោមចំណងជើងថា កៈរ៉ាត់ រ៉ាក់។ នៅក្នុងចំណងដៃថ្មីនេះ លោក ត្រូវបានប៉ះដៃគូសម្តែងតួឯកស្រី អេន ថងប្រាស៊ុម ដែលមានវ័យខុសគ្នាដល់ទៅ ១៧ ឆ្នាំឯណោះ។



កៈរ៉ាត់ រ៉ាក់ បានបញ្ចប់ការថតរូបភាពឃោសនាមុនចាក់បញ្ចាំងរូចរាល់ហើយ ដោយឡែកពិធីក្រុងពាលីចេញថតខ្សែភាពយន្តនេះ នឹងត្រៀមរៀបចំនៅខែសីហា ខាងមុខនេះ។ ខ្សែភាពយន្តភាគនេះ តារាប្រុសវ័យ ២៦ ឆ្នាំលោក ជេម ជីរ៉ាយុ តម្រូវឱ្យសម្តែងជានិស្សិតប្រុសវ័យក្មេងម្នាក់ ដែលទើបទទួលបានការងារជាលេខាប្រុសរបស់តួអង្គស្រី ដែលមានអាយុខុសគ្នាប្រមាណ ១៧ ឆ្នាំ ទាំងនៅក្នុង និងក្រៅសាច់រឿងនេះតែម្តង។

x Enlarged Image