អ្នករាយការណ៍រឿងហូលីវូដបានឱ្យដឹងតាមសារព័ត៌មាន Reuter ថាតួអង្គសម្តែងក្នុងខ្សែភាពយន្ត “Gone With the Wind” គឺលោកស្រី Olivia de Havilland បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ (២៦ ខែកក្កដា) ក្នុងវ័យ ១០៤ ឆ្នាំ។




លោកស្រីបានស្លាប់ដោយករណីធម្មជាតិនៃវាលវដ្តសង្ខារមិនទៀងរបស់មនុស្ស នៅក្នុងគេហដ្ឋានរបស់លោកស្រី ក្នុងទីក្រុងប៉ារីស នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកមួយនៅប្រទេសបារាំង។ លោកស្រី Olivia de Havilland ត្រូវបានគេចាត់ទុកថា ជាតារាសម្តែងចុងក្រោយនៃយុគសម័យមាសរបស់ហូលីវូដ ដែលទទួលបានពានរង្វាន់ធំៗជាច្រើនមិនថាទាំងពានរង្វាន់អូស្កា និង Academy Awards  ផ្សេងៗទៀតក្នុងអាជីពជាតារាភាពយន្ត។ De Havilland មានដើមកំណើតជាជនជាតិអាមេរិក ដែលមានឪពុកម្តាយជនជាតិអង់គ្លេស និងកើតនៅលើទឹកដីប្រទេសជប៉ុន។ លោកស្រីបានរស់នៅក្នុងទីក្រុងប៉ារីសតាំងពីឆ្នាំ ១៩៥៣។ សព្វថ្ងៃ De Havilland មានកូនប្រុសម្នាក់ឈ្មោះ Benjamin និងកូនស្រី Giselle កំពុងរស់នៅជាមួយស្វាមីទី២ ដែលមានអាជីពអ្នកកាសែតផងដែរ។




ប្រភពពីៈ Reuter