កំពង់ឆ្នាំង: គ្រួសារសពអតីតយុទ្ធជនពិការនិងអតីតនិវត្តិជន 14 គ្រួសារបានទទួលថវិកាជានារ៉ាប់រងរបបសង្គមនិងប្រាក់ឧបត្ថម្ភបូជាសពពីនាយកបេឡាជាតិអតីតយុទ្ធជន ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយកបេឡាជាតិអតីតយុទ្ធជនលោកហុងហ៊ាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអតីតយុទ្ធជនឯកឧត្តម វងសូត និងមានការចូលរួមពីលោកធន់ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងអស់លោកលោកស្រីនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តកំពង់ឆ្នាំងនិងគ្រួសារសពអតីតតៈយុទ្ធជននិងនិវត្តជនចូលរួមផងដែរ ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី 13 សីហា2020 នៅក្នុងសង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង ។
ក្នុងពិធីនេះផងដែរបេឡាជាតិអតីតយុទ្ធជនលោក ហុងហ៊ាន បានមានប្រសាសន៍លើកឡើងថាថ្ងៃនេះឡាជាតិអតីតយុទ្ធជនបានសហការជាមួយប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងថាការចុះមកពេលនេះគឺបាននាំយកថវិការរបស់អតីតយុទ្ធដែលបានទទួលមរណះភាពនាពេលថ្មីៗនេះចំនួន១៤នាក់ ។
ក្នុងឱកាសនោះផងដែរនាយកបេឡាជាតិអតីតយុទ្ធជនបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអតីតយុទ្ធជននិងនីតិសម្បទាឯកឧត្តម វង់សូត ដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនកម្ពុជាទាំងអស់ទោះជាក្នុងកាលៈទេសៈណាក៏ដោយលោកតែងតែនៅជាប់ជាមួយបងប្អូនជានិច្ច ។
លោកនាយកបេឡាជាតិអតីតយុទ្ធជនដែលដែលទើបនិងទទួលមរណះភាពអតីតយុទ្ធពិការ៧សពនិងអតីនិវត្តជន៧សពមានប្រាក់បូជាសពនិងប្រាក់ធានារ៉ាប់រងសង្គមនិងប្រាក់ឧបត្ថមដំបូងជួនដោយផ្ទាល់ដៃគ្រួសារសពអតិយោធិនពិការនិងអតីតះនិវត្តតជន១៤គ្រួសារផងដែរ ។
ក្នុងផងដែរប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ធនធឿន បានមានប្រសាសន៍លើកឡើងថាការសាងសងលំនៅឋានជូនដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំងបានចំនួន២៦៦ផ្ទះក្នុងនោះ៤៣ផ្ទះថ្មផ្ទាល់ដីនៅក្នុងនោះឆ្នាំ២០១៨ ២០១៩និងឆ្នាំ២០២០នេះបានក៍សាងបាន៣៤ផ្ទះទៀតផងដែរនៅសល់៧ខ្នងផ្ទះទៀតបាននិងកុំពង់សាងសង់បន្តជូនដល់ពួកគាត់ទៀត ។
ដោយឡែកអតីតយុទ្ធជននៅក្នុងខេតនតកំពង់ឆ្នាំងមានចំនួន៣០០២នាក់កំពង់គ្រប់គ្រងរាល់ថ្ងៃក្នុងនោះនៅសល់ជាង១០០នាក់កំពង់ធ្វើឯកសារដាក់បញ្ចូលអោយបានរហស័សម្រាប់ពួគគាត់ផងដែរ ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ធន់ធឿន បានធ្វើការផ្ដាំផ្ញើដល់គ្រួសារសពអតីតតៈយុទ្ធជនពិការនិងអតីតនិវត្តន៍ជនទាំងអស់សូមចូលរួមគោរពឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីធ្វើការទប់ស្កាត់នូវជម្ងឺជាសកលកូវីត 19 ដោយការប្រើប្រាស់អាកុលឬជែលសម្រាប់លាងដៃនិងពាក់ម៉ាសឲ្យបានគ្រប់គ្នាពិសេសគឺការចម្អិនអាហារឲ្យបានចិត្តល្អផងដែរ ។
នៅបញ្ចប់ពិធីមានការប្រគលជូនថវិបេឡាជាតិអតីតយុទ្ធដល់គ្រួសារសពអតីតជនពិការនិងអតីតនុវត្តជន៍ទាំង១៤គ្រួសារផងដែរ ៕
ដោយ សុក្ខារិន